Google គ្រោងទិញក្រុមហ៊ុនផ្ដាយរណប Skybox តម្លៃ ១ពាន់លានដុល្លារ
សេចក្ដីរាយការណ៍ថ្មីមួយរបស់ TechCrunch បានឲ្យដឹងថា ក្រុមហ៊ុនយក្ស
Google កំពុងពិភាក្សាទិញក្រុមហ៊ុនផ្ដាយរណប Skybox ដែលការទិញនេះត្រូវបានគេដឹងថាមានតម្លៃប្រមាណជា ១ពាន់លានដុល្លារអាមេរិក។
Skybox មានជំនាញខាងថតយកនូវព័ត៌មានលម្អិតជារូបភាព និងវីដេអូពីលំហអាកាស តាមរយៈផ្ដាយរណប ដើម្បីទុកប្រើប្រាស់ និងលក់ទៅឲ្យក្រុមហ៊ុនផ្សេង។
ក្រុមហ៊ុន Google ត្រូវបានគេដឹងថា ហានចំណាយលុយ ១ពាន់លានដុល្លារអាមេរិក សម្រាប់ទិញក្រុមហ៊ុន Skybox ដើម្បីយកបច្ចេកវិទ្យា Skybox Technology ទៅប្រើជាមួយនឹង Google Maps និងសម្រាប់អាជីវកម្ម Earth Enterprise ។
ប្រភពខាងលើនៅមិនទាន់បង្ហាញពីកាលបរិច្ឆេទនៃការទិញលក់ពិតប្រាកដ នោះទេ ហើយព័ត៌មានលម្អិតផ្សេងក៏មិនទាន់ដឹងដែរ ព្រោះថាព័ត៌មាននេះត្រូវបានប្រភពជិតស្និទ្ធជាអ្នកបង្ហើបឲ្យដឹង៕