រថយន្តកាមរីឆ្លាម ដឹកស្រីស្នេហ៍បុកពុះជ្រៀករបាំងថ្ម ចែកទ្រូងផ្លូវ
ភ្នំពេញ ៖
បុរសម្នាក់បើករថយន្តកាមរីឆ្លាមនិងរួមដំណើរដោយនារីម្នាក់ទៀត
ក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករបាំងថ្ម
ពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ បណ្តាលឱ្យ
រថយន្តខូចខាតមួយចំហៀងខាងឆ្វេងផ្នែកខាងមុខ
កាលពីវេលាម៉ោង១២និង២០នាទី រំលងអាធ្រាត្រ
ឈានចូលថ្ងៃទី២៧ខែឧសភាឆ្នាំ ២០១៤ នៅចំណុចមុខវិទ្យាល័យបាក់ទូក
តាមបណ្ដោយផ្លូវ១៦៩ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរី ឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-4508 បើកដោយបុរសម្នាក់និងរួមដំណើរដោយនារីម្នាក់ទៀតបានធ្វើដំណើរតាម បណ្ដោយផ្លូវ១៦៩ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុមុខវិទ្យាល័យ បាក់ទូក សង្ស័យអ្នកបើកងោកមួយភាំងក៏ជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់មួយកង់ បណ្តាលឱ្យរថយន្តបង្ករងការខូចខាតមួយចំហៀងខាងឆ្វេងដាច់កាឡេកង់មុខ ទៅមុខលែងរួច ចំណែកអ្នកបើកបរសំណាងល្អមិនរងគ្រោះថ្នាក់ដោយសារបានពោងការពារ សុវត្ថិភាពរថយន្តជួយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ចរាចរក្រុងធ្វើការវាសវែងនិងបានយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ក្រុងដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕ Via: domneng