ជនជាតិចិនបើករថយន្តឡង់គ្រីស័រ ស៊េរីទំនើបទៅគៀរ៉ឺម៉កម៉ូតូកង់៣ គាបជាប់គ្នាទៅមុខលែងរួច
ភ្នំពេញ ៖
រថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿងបើកបរដោយបុរសជនជាតិចិន
ម្នាក់
បានបើកទៅគៀរ៉ឺម៉កម៉ូតូកង់៣មួយគ្រឿងបើកកបរដោយបុរសម្នាក់
បណ្តាលឱ្យគាបជាប់ទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២៦ខែ
ឧសភាឆ្នាំ២០១៤ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា
តាមផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោក ស៊ិន សុវណ្ណ នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរជើងគោកខណ្ឌសែនសុខ បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-8778 បើកបរដោយបុរសជនជាតិចិនបានធ្វើដំណើរយ៉ាងលឿនតាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកគាជាមួយនិងរ៉ឺម៉ក ម៉ូតូកង់៣ ពណ៌ក្រហមមួយគ្រឿងបើកបរដោយបុរសម្នាក់ដែលធ្វើដំណើរស្របទិសគ្នា បណ្តាយឱ្យរថយន្តធ្លាក់កាងខាងមុខគាបជាប់ជាមួយរ៉ឺម៉កម៉ូតូកង់៣ ទៅមុខលែងរួច តែសំណាងល្អអ្នកបើករ៉ឺម៉កម៉ូតូកង់៣ខាងលើបានលោតចេញពីម៉ូតូទាន់ ទើបមិនមានរងរបួស។
ក្រោយពេលកើតហេតុភាគីខាងរ៉ឺម៉ូតូម៉ូតូកង់៣និងម្ចាស់រថយន្តបាន ព្រមព្រៀងគ្នាដោយយករថយន្តនិងរ៉ឺម៉កម៉ូតូកង់៣ខាងលើដែលរង ការខូចខាតទៅជួសជុលរៀងៗខ្លួន៕