ជម្លោះ រឿងស្នេហា បុគ្គលិកកាស៊ីណូ GMG ព្រួតគ្នា យកអាល់កុល ចាក់ដុតស្ដ្រី រួមការងារ កម្លាំងនគរបាល បំបែកសំណុំ រឿងបានជោគជ័យ

5/25/2014 0 Comments A+ a-


CH-01825
ម្ចាស់កាស៊ីណូ លាក់បាំង និងមិនចូល រួមសហការ ជាមួយនគរបាល
កំពង់ចាម ៖ អំពើឃាតកម្មប៉ុនប៉ង សម្លាប់មនុស្សដ៏សាហាវព្រៃផ្សៃមួយ បាន កើតឡើង នៅក្នុងកាស៊ីណូ GMG នៅ តំបន់ត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្ដ កំពង់ចាម នោះគឺបុគ្គលិកប្រុស ២នាក់ បាន ព្រួតគ្នាចាប់ ស្ដ្រីម្នាក់ ជាមិត្ដរួមការងារ ហើយអាល់កុលចាក់ទៅលើខ្លួនប្រាណ បន្ទាប់មក យកដែកកេះអុជបណ្ដាល ឱ្យ ឆេះរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យក្នុង ប្រទេសវៀតណាម ។
យ៉ាងណាក៏ដោយ អំពើឃាតកម្មដ៏សាហាវបែបនេះ ព្រមទាំង មានការលាក់បាំង មិនបញ្ចេញព័ត៌មានមក ក្រៅ ពីសំណាក់ម្ចាស់កាស៊ីណូនោះ ប៉ុន្ដែ កម្លាំងនគរបាល ព្រហ្មទណ្ឌ និងកម្លាំងនគរ បាលសន្ដិសុខផ្ទៃក្នុង ខេត្ដកំពង់ចាម ដែល ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ស្នងការនគរ បាលខេត្ដ លោកឧត្ដមសេនីយ៍ បែន រ័ត្ន និង ស្នងការរង ២នាក់ទៀត ទទួលបន្ទុកព្រហ្ម ទណ្ឌ និងសន្ដិសុខផ្ទៃក្នុង បានបើកការស្រាវ ជ្រាវ យ៉ាង យកចិត្ដទុកដាក់ រហូតដល់បំបែក សំណុំរឿងនេះបាន ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ទាំង ២នាក់ ដែលម្នាក់ជាជនដៃដល់ និង ម្នាក់ទៀត ជាអ្នកចូលរួមធ្វើសកម្មភាព ដែលចំណាត់ការនេះ ដូចផ្លេកបន្ទោល ពោលបានប្រើរយៈពេលជាងមួយម៉ោងប៉ុណ្ណោះ អាចឈាន ទៅដល់ការ ចាប់ខ្លួន ជនសង្ស័យទាំង២នាក់  ។
តាមពិតទៅ ហេតុការណ៍រួមគ្នាយក អាល់កុល ចាក់ទៅលើស្ដ្រីជាបុគ្គលិកដូចគ្នា រួចហើយដុតប៉ងសម្លាប់ ចោលនោះ បាន កើតឡើង តាំងពីវេលាម៉ោង ១យប់រំលង អធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៤ មកម្ល៉េះ ប៉ុន្ដែ ព័ត៌មាននេះត្រូវ បានលាក់ជិត ពីម្ចាស់កាស៊ីណូ មិនឱ្យធ្លាយ ចេញទៅក្រៅ ទើបតែ នៅព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៤ វេលាម៉ោងប្រមាណ៩ស្នងការនគរបាលខេត្ដ កំពង់ចាម លោកឧត្ដមសេនីយ៍ បែន រ័ត្ន បានទទួលព័ត៌មានតាមទូរស័ព្ទពីប្រជាពល រដ្ឋ ទើបរៀបចំកម្លាំងជាមួយលោក ស្នងការ រង ជឹម សេងហុង ទទួលផែនព្រហ្មទណ្ឌ និង ស្នងការរងទទួលបន្ទុកសន្ដិសុខ លោក ប៊ុម ប៊ន ព្រមទាំងកម្លាំងនគរបាល ជំនាញផ្សេង ទៀត ចុះទៅស្រាវជ្រាវ និងស៊ើបអង្កេត ភ្លាមៗ ហើយឈានទៅដល់ការចាប់ខ្លួនជន សង្ស័យ ទាំង ២នាក់ កាលពីវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៤ ។
ជុំវិញអំពើឃាតកម្ម ចាក់អាល់កុលដុត ប៉ងសម្លាប់ស្ដ្រីរងគ្រោះរូបនេះ ស្នងការនគរ បាលខេត្ដកំពង់ចាម បានឱ្យដឹងថា ជន សង្ស័យទាំង ២នាក់ ដែលត្រូវកម្លាំងនគរ បាលរបស់លោក ចាប់ខ្លួននោះរួមមាន ទី១ ឈ្មោះ រុន ចំរើន អាយុ ២៨ឆ្នាំ ជាជនដៃ ដល់ និងជនសង្ស័យទី២ ជាអ្នកចូលរួមធ្វើ សកម្មភាព ឈ្មោះ ពៅ ពិដែន អាយុ ២៣ ឆ្នាំ ។
ដោយឡែកស្ដ្រីរងគ្រោះឈ្មោះ វឹង គឹមអេង អាយុ ២១ឆ្នាំ ដែលជនដៃដល់ និង ជនរងគ្រោះទាំង ៣នាក់ គឺជាបុគ្គលិកនៅ ក្នុងកាស៊ីណូមួយនេះ ។
លោកស្នងការបញ្ជាក់ថា មូលហេតុ ដែលនាំឱ្យមានអំពើដ៏សាហាវបែបនេះ គឺ ផ្ដើមចេញពីរឿងស្នេហា រហូតដល់ជន សង្ស័យទាំង ២នាក់ បាននាំគ្នាចាប់ស្ដ្រីរង គ្រោះ ហើយយកអាល់កុលចាក់ពីលើរួចដុត បណ្ដាលឱ្យឆេះស្ទើរស្លាប់នៅក្នុងបន្ទប់លេខ ៣២៤ របស់កាស៊ីណូ ។
យ៉ាងណាក៏ដោយ ស្នងការនគរ បាល ខេត្ដកំពង់ចាម បាន សម្ដែងការសោកស្ដាយ និងខកចិត្ដយ៉ាង ខ្លាំង ក្រោយពីព័ត៌មាននេះ មិនត្រូវ បានផ្ដល់ ជូនពីសំណាក់ម្ចាស់កាស៊ីណូហើយលាក់បាំង រហូតដល់ធ្វើឱ្យកន្លែងកើតហេតុប្រែប្រួល នៅ ពេលដែលកម្លាំងសមត្ថកិច្ចរបស់លោក ដែលដឹកនាំដោយ តំណាងអយ្យការនោះ ចុះទៅពិនិត្យ ពេល ទទួលព័ត៌មាន ។
ប៉ុន្ដែ លោកស្នងការបានអះអាងថា ដោយសារ តែការខិតខំប្រឹងប្រែង ស្រាវជ្រាវយ៉ាង យកចិត្ដទុកដាក់ តាមរយៈជំនាញរបស់ខ្លួន ទើបអាចឈានទៅដល់ការចាប់ខ្លួន ជន សង្ស័យទាំង ២នាក់ នេះ ព្រមទាំងបានដកហូត នូវវត្ថុតាងមួយចំនួន រួមមាន អាល់កុល ដែកកេះ និងទូរស័ព្ទមួយគ្រឿងដែលពួកគេបានបោកចោលនៅក្នុងបន្ទប់។
គួរកត់សម្គាល់ថា នាពេលកន្លងទៅ មានរឿងរ៉ាវជាច្រើន បានកើតឡើងនៅក្នុង កាស៊ីណូមួយនេះ ក្នុងតំបន់ត្រពាំងផ្លុង ប៉ុន្ដែ ម្ចាស់កាស៊ីណូខាងលើនេះ មិនដែលចូល រួម សហការជាមួយសមត្ថកិច្ចនោះឡើយ ហើយប្រភពព័ត៌មានខ្លះ បានលើកឡើងថា ម្ចាស់កាស៊ីណូនេះ ស្ទើរតែចង់បង្កើតជាតំបន់ អប្បគមន៍ទៅ ហើយ ពុំស្ដាប់តាមការគ្រប់ គ្រងរបស់អាជ្ញាធរ និងសមត្ថកិច្ចខេត្ដនោះ ទេ ។
សមត្ថកិច្ចគ្រប់ផ្នែក និងនៅតំបន់នោះ សូមអំពាវនាវ ដល់អគ្គស្នងការនគរបាល ជាតិ និងថ្នាក់ដឹកនាំពាក់ ព័ន្ធជួយមានវិធាន ការ លើម្ចាស់កាស៊ីណូខាងលើដើម្បី ឱ្យស្ដាប់ និងចូលរួមសហការ ជាមួយអាជ្ញាធរ និង សមត្ថកិច្ច ដែលជាអាណាព្យាបាលរបស់ខ្លួន។  ជនសង្ស័យទាំង ២នាក់ បច្ចុប្បន្នស្ថិតក្រោម ការឃុំខ្លួន ជា បណ្ដោះអាសន្ន នៅស្នងការ ដ្ឋាននគរបាល ខេត្ដកំពង់ចាម ដើម្បីសួរនាំបន្ដទៀត ៕
ជនដៃដល់ រុន ចំរើន ដែលត្រូវចាប់ខ្លួន
ជនសង្ស័យរួមគំនិត ពៅ ពិដែន ដែលត្រូវកម្លាំងនគរបាលចាប់ខ្លួន
_________________________
ផ្តល់សិទ្ធិដោយ៖ DAP-NEWS