ក្រសួងមហាផ្ទៃ ព្រម​ចុះបញ្ជី​ឲ្យ​គណបក្សនយោបាយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តាម​ការស្នើសុំ​

5/25/2014 0 Comments A+ a-


VOD-SRR-crpp-2014-05-24-e1400946562171ក្រសួង ​មហាផ្ទៃ​បាន​សម្រេច​ចុះបញ្ជី​គណបក្ស​នយោបាយ​ឲ្យ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បង្កើត​គណបក្ស​ថ្មី  ដែល​មានឈ្មោះ​ថា «​សង្គម​រាស្ត្រ រាជាធិបតេយ្យ​» តាម​ការស្នើសុំ​របស់​ប្រធាន​គណបក្ស​មួយ​នេះ​។​
​សេចក្តីប្រកាស​ស្តីពី ការចុះបញ្ជី​គណបក្ស​នយោ បាយ​របស់​ក្រសួង​មហាផ្ទៃ ចុះហត្ថលេខា ដោយ​ លោក ស ខេង បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤ បានឲ្យដឹងថា ក្រសួង​​យល់ព្រម​ចុះបញ្ជី​គណបក្ស​នយោបាយ​ឲ្យ​សម្តេច ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ដែល​ព្រះអង្គជាប្រធាន​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ ដោយ​សរសេរ​អក្សរ​កាត់ ស​.​រ​.​រ ។ គណបក្ស​នេះ មាន​ទីស្នាក់ការ​កណ្តាល​ស្ថិតនៅ​ផ្ទះ​លេខ​៥៩ ផ្លូវលំ​ក្រុម​១ ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​បង្កើត​គណបក្ស​នយោបាយ  ដោយ​បាន​ឡាយព្រះហស្ថលេខា លើ​លិខិត​សុំ​បង្កើត​គណបក្ស​នេះ  និង​មាន​រូប​ទ្រង់​ផ្ទាល់ និង​ប្រជាពលរដ្ឋ ៩៩​នាក់ បាន​ឯកភាពគ្នា​ផ្តួចផ្តើម​បង្កើត គណបក្ស​ដែល​មានឈ្មោះ​ថា «​សង្គម​រាស្ត្រ រាជាធិបតេយ្យ​»។​
​ក្នុង​លិខិត​ស្នើ​សុំ​នេះ ក៏​បាន​ភ្ជាប់​នូវ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​រួមមាន ពាក្យសុំ​បង្កើត​គណបក្ស​នយោបាយ ប្រវត្តិរូប​សង្ខេប  បញ្ជីរាយនាម​ប្រជា​ពល​ល​រដ្ឋ​ខ្មែរ​ចំនួន ៩៩​នាក់ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ  និង​គណៈកម្មាធិកា​រ​បណ្តោះអាសន្ន ដែល​មាន​សមាសភាព ៧​រូប ផងដែរ​៕
ប្រភពពី vodhotnews.com