ស៊ីនទ្រីកំពុងតែជិះសេះលែងដៃ សាលារាជធានី នឹងចាប់យកដៃគូរជាមួយក្រុមហ៊ុនមួយទៀត ក្នុងការគ្រប់គ្រង និងប្រមូលសម្រាម
គណៈប្រតិភូក្រុមហ៊ុន koua Corporatoin របស់ជប៉ុន ដឹកនាំដោយ លោក
Yusuke Okum ura ប្រធាន ក្រុមហ៊ុន koua Corporatoin ត្រូវបានអនុញ្ញាតឲ្យចូលជួបស
ម្តែងការគួរសម និងពិភាក្សាការងារ
ស្តីពីបញ្ហាប្រឈមការទុកដាក់សម្រាមក្នុងរាជធានីភ្នំពេញ ជាមួយ
ឯកឧត្តម អៀង អូននី អភិបាលរង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២២ ខែ ឧសភា
ឆ្នាំ ២០១៤ នៅសាលារាជធានីភ្នំពេញ ។
ថ្លែងទៅកាន់ដៃគូរក្នុងជំនួបនោះ ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សាលារាជធានីភ្នំពេញ នឹងចាប់យកដៃគូរជាមួយក្រុមហ៊ុនផ្សេងទៀត ក្នុងការគ្រប់គ្រងប្រមូលសម្រាមស្របពេលដែលក្រុមហ៊ុនប្រមូលសម្រាម ស៊ីនទ្រីកំពុងតែជិះសេះលែងដៃ ។ ឯកឧត្តមអភិបាលរង បានបន្តថា បច្ចុប្បន្ន សំរាមនៅរាជធានីភ្នំពេញ ត្រូវបានប្រមូលចេញក្នុងមួយថ្ងៃមានប្រមាណ ១៦០០ តោន ។ ប៉ុន្តែការប្រមូលសម្រាមរបស់ក្រុមហ៊ុនស៊ីនទ្រី ហាក់បីដូចជាមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រមូល និងទុកដាក់ឲ្យបានទាន់ពេលវេលាទាល់តែសោះ ដោយអាងថាខ្លួនជាអ្នកមានសិទ្ធិ ផ្ដាច់មុខពីអាជ្ញាធរតែម្នាក់ឯង ។ ជុំវិញបញ្ហាសម្រាមនេះ សាលារាជធានីចង់ឲ្យក្រុមហ៊ុនទាំងពីរ សហការគ្នាក្នុងការប្រមូល និងគ្រប់គ្រងសម្រាមឲ្យបានល្អក្នុងរាជធានីភ្នំពេញ ។ ដោយឡែក សម្រាប់ ទីលានចាក់សម្រាមនៅខណ្ឌដង្កោនឹងពេញនៅក្នុងឆ្នាំ ២០១៥ ខាងមុខនេះ ហើយសាលារាជធានី ភ្នំពេញ នឹងធ្វើការជីករណ្តៅថ្មីមួយទៀតសម្រាប់ប្រតិបត្តិការបន្តទៀត ហេតុនេះ ទើបសាលារាជធានី ចង់រកដៃគូរឲ្យបានល្អមួយដើម្បីធ្វើយ៉ាងណាគ្រប់គ្រងសម្រាមឲ្យ កាន់តែល្អប្រសើរ ។
លោក Yusuke Okum ura ប្រធានក្រុមហ៊ុន koua Corporatoin បានបញ្ចាក់ថា ក្រុមហ៊ុន koua Corporatoin ជប៉ុន មានបទពិសោធន៍ច្រើនឆ្នាំក្នុងការប្រមូលសំរាម នៅប្រទេសជប៉ុនទទួលបាន ជោគជ័យ ។ ក្រុមហ៊ុននេះ បានមកបំពេញការងារនៅកម្ពុជាតាំងពីឆ្នាំ ២០០៣ ដោយចាប់ដៃគូរជាមួយ អង្គការ JICA ប្រចាំនៅកម្ពុជា ហើយអង្គការនេះមានមូលនិធិ និងដៃគូជាច្រើននៅក្នុងស្រុកពិសេសនៅរាជធានីភ្នំពេញ។ លោកបានបន្តថា ក្រុមហ៊ុនរបស់លោក មានគោលបំណងចង់ស្វែងយល់ឲ្យបានស៊ីជម្រៅលើការគ្រប់គ្រងការញែក ការដឹកជញ្ជូនសំរាម ដើម្បីរកដំណោះស្រាយក្នុងការគ្រប់គ្រង ការប្រប្រមូលសមរាមក្នុងរាជធានីភ្នំពេញឲ្យបានកាន់តែល្អប្រសើរឡើង៕