លោក ប៉ាវ ស៊ីណា ស្វាគមន៍ពាក្យបណ្តឹង GMAC
ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ
ស៊ីណា បានត្រៀមលក្ខណៈ និងស្វាគមន៍ជានិច្ច ចំពោះពាក្យបណ្តឹង
របស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលត្រៀមប្តឹងលោកពាក់ព័ន្ធ
ទៅនឹងការផ្ទុះកូដកម្មរបស់ក្រុមកម្មករនៅតំបន់ សេដ្ឋកិច្ចពិសេសក្រុងបាវិត
ខេត្តស្វាយរៀង។
លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ថា លោកត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយំភ្លឺទៅនឹងពាក្យបណ្តឹងរបស់ GMAC។ លោកថា ករណីផ្ទុះវិវាទនៅក្នុងខេត្តស្វាយរៀង មិនបានឆ្លុះបញ្ចាំងពីការ ធ្វើយុទ្ធនាការរបស់សហជីពលោកឡើយ ប៉ុន្តែបញ្ហានេះ កើតឡើងដោយសារតែ រោងចក្រA&J បានបន្ថែមប្រាក់ឲ្យកម្មកររបស់ខ្លួន ទើបបង្កឲ្យកម្មកររោងចក្រផ្សេងទៀត ផ្ទុះកូដកម្មនេះឡើង ដើម្បីទាមទារទៅនឹងលក្ខខណ្ឌ ដែលរោងចក្រមួយនេះផ្តល់ប្រាក់ ទៅឲ្យកម្មកររបស់ខ្លួនក្រោយចូលឆ្នាំ។
លោកបន្តថា “ការប្តឹងរបស់ GMAC វាបានផ្ទុយទៅនឹងអ្វីដែលវាកំពុងតែផ្ទុះឡើង ខុសពីការពិត ដូច្នេះក្នុងនាមខ្ញុំជាមេសហព័ន្ធមួយរូប ខ្ញុំក៏អំពាវនាវទៅវិញដែរថា មុន GMACប្តឹងមេសហជីពណា គួរតែពិនិត្យមើលលើស្ថានភាពជាក់ស្តែង កុំអាលខ្លួនជាភាគីនយោជក មានសិទ្ធិគ្រប់ដណ្តប់ទៅលើស្ថានប័នមួយចំនួន ជាពិសេសសូម្បីតែកងកម្លាំងប្រដាប់អាវុធ ក៏ខាងនិយោជកមានសិទ្ធិបញ្ជា ប្រើអំពើហិង្សាមកលើកម្មករដែរ ដូច្នេះសូមត្រួតពិនិត្យឡើងវិញនូវពាក្យបណ្តឹងរបស់ខ្លួន”។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ខាង GMAC បានប្រកាសថា ខ្លួននឹងត្រៀមប្តឹងលោកប៉ាវ ស៊ីណា ពីបទញុះញង់កម្មករក្រុងបាវិតធ្វើកូដកម្ម ដោយខុសច្បាប់ ពាក់ព័ន្ធទៅនឹងការ បន្ថែមលុយ៥០ដុល្លារសម្រាប់កម្មករA&J ក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ខាងសមាគមរោងចក្រក៏បានឲ្យប៉ាវ ស៊ីណាធ្វើការទទួលខុសត្រូវរាល់ ការខាតបង់ផលប្រយោជន៍ទាំងកម្មករ និយោជក នៅក្រុងបាវិតក្នុ ងអំឡុងពេលបា តុកម្មជា លក្ខណៈទ្រង់ទ្រាយធំនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤កន្លងមក៕