នគរបាលចរាចរ បញ្ជូនអ្នក បើករថយន្ត ឆ្នៃបុកមនុស្សស្លាប់ ទៅតុលាការ
ភ្នំពេញ ៖ កម្លាំងនគរបាល ការិយាល័យ ចរាចរ
រាជធានីភ្នំពេញ ផ្នែកដោះស្រាយ ទំនាស់ កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤
បានបញ្ជូន ជនបង្កគ្រោះថ្នាក់ ចរាចរណ៍ ដែលបណ្តាលឲ្យ បុរសម្នាក់ បានស្លាប់កាល
ពីថ្ងៃត្រង់ទី៣០ ខែមេសា ឆ្នាំ២០១៤កន្លងទៅ ទៅតុលាការដើម្បី
ចាត់តាមផ្លូវច្បាប់ ។
នាយរង ការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ លោក សែម គន្ធា បានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ មានឈ្មោះ ប៉ុន ពូន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបើកបរ រថយន្ត មានទីលំនៅ ភូមិសំរោង សង្កាត់សំរោង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ត្រូវបានកម្លាំង នគរបាល របស់លោក បានបញ្ជូន ទៅតុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ ។
មន្រ្តីនគរបាលចរាចរ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ត្រង់ចំណុចខាង កើតកងវរៈសេនាតូចលេខ៤ លើផ្លូវលេខ១៥១ ភូមិធំជើង សង្កាត់ពញពន់ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយកើតឡើង ដោយសារ រថយន្តកែឆ្នៃគ្មានម៉ាក ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ប៉ុន ពូន បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥១ ពីទិសខាងលិចទៅកើត លុះដល់ចំណុច កើតហេតុខាងលើ បានបើក បុកម៉ូតូមួយគ្រឿង ដែលធ្វើដំណើរ ច្រាសទិសគ្នា ម៉ាក DH88 ពណ៌ក្រហម គ្មានស្លាកលេខ បណ្តាលឲ្យអ្នក បើកម៉ូតូស្លាប់ នៅនឹងកន្លែងកើតហេតុ ។
មន្រ្តីនគរបាល ចរាចរ បានឲ្យដឹងថា អ្នកបើកម៉ូតូដោយឈ្មោះ សូ សារ៉ាន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅតាំងស្តុក ឃុំជ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។ ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរ បានចុះទៅជួយអន្តរាគមន៍ និងឃាត់ខ្លួនអ្នកបើករថយន្ត ហើយនាំយករថយន្ត និងម៉ូតូរបស់ជនរងគ្រោះទៅកាន់ការិយាល័យ ចរាចរណ៍ដើម្បី រង់ចាំការ ដោះស្រាយបន្តទៀត។
បើតាមមន្រ្តីនគរបាលចរាចរ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងបណ្តាលមកពីអ្នកបើករថយន្ត បើកមិន ប្រកាន់ចំណែក ផ្លូវរបស់ខ្លួន៕