គណៈកម្មការ ផ្សារកណ្ដាល ចុះបូមលូ បញ្ចៀសការ កកស្ទះ និងលិចលង់
ភ្នំពេញ ៖ ដោយសារតែរដូវវស្សា បាន និងកំពុងឈានមកដល់
នាពេលខាងមុខ នេះ ហើយភ្លៀង ក៏ចាប់ ផ្ដើមធ្លាក់ផងនោះ ការស្ដារប្រព័ន្ធលូ
គឺជាកត្ដា ដ៏សំខាន់សម្រាប់ តំបន់ទីប្រជុំជន ជាពិសេស រាជធានីភ្នំ ពេញតែម្ដង ។
ដោយមើលឃើញ ពីបញ្ហាប្រឈមទាំង នេះ គណៈកម្មការផ្សារកណ្ដាលដឹកនាំដោយ លោក ចាប ឌីណា ប្រធានគណៈកម្មការ ផ្សារ បានបើកប្រតិបត្ដិ ការជាមួយមន្ដ្រី និង សន្ដិសុខរបស់ខ្លួន ចុះបូមលូនៅតាមផ្លូវជុំ វិញផ្សារ ពីព្រោះជៀសវាងការហូរស្ទះទឹក នាំឱ្យជន់លិច ព្រោះតែមានសម្រាមនៅក្នុង លូទាំងនោះ ។
លោក ចាប ឌីណា បានឱ្យដឹងថា ដោយ យោងតាមការណែនាំ របស់អភិបាលរាជ ធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងអភិ បាលខណ្ឌដូនពេញ លោក សុខ សម្បត្ដិ ឱ្យ រៀបចំសណ្ដាប់ធ្នាប់ និងបោសសំអាតបូម លូ នៅតាមផ្សារនានា ក្នុងរាជធានីភ្នំពេញនោះ លោកដែលជាប្រធានគណៈកម្មការ បាន បើកប្រតិបត្ដិការ នេះ ជារៀងរាល់ដងតាម ផែនការរបស់ខ្លួនជាប្រចាំ ។
លោក ចាប ឌីណា បានបន្ដថា ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ ក្រុមការងាររបស់ លោក បានបូមលូនៅតាម ផ្លូវលេខ ១៤៤ ដែលមាន ទឹកហូរឆ្លងកាត់ ដែលនាំឱ្យមានការកកស្ទះ ដោយ សារតែសម្រាមនៅក្នុងលូ ។ លុះដល់រសៀលថ្ងៃ ដដែលនេះ ក្រុមការងាររបស់លោកបានជួល រថយន្ដបូម លូបន្ថែមមកស្ដារលូ តាមផ្លូវ លេខ ១៤៨ថែមទៀត ។
ជុំវិញប្រតិបត្ដិការ បូមលូខាងលើនេះ ប្រធានគណៈកម្មការផ្សារកណ្ដាល បាន លើកឡើងថា គឺដើម្បី បញ្ចៀសការជន់លិច និងជាពិសេសនោះ ធ្វើឱ្យមាន អនាម័យល្អ ប្រសើរ សម្រាប់ប្រជាពលរដ្ឋ និងក្រុមអា ជីវករ ដែលរកស៊ី ព្រមទាំងមានផ្លូវចេញ- ចូលបានយ៉ាងស្រួល ។
លោក ចាប ឌីណា បានបន្ថែមទៀតថា ក្រុមការងាររបស់លោក តែងតែធ្វើជាប្រចាំ ទៅលើការបាញ់ទឹក សំអាតផ្សារ ពីព្រោះ កត្ដាទាំងនេះ វាពិតជាមាន សារៈសំខាន់ បង្កើនសោភ័ណ្ឌភាព លើកកម្ពស់អនាម័យ ដល់ភ្ញៀវ ដែលចូលទិញទំនិញក្នុងផ្សារ កណ្ដាលជារៀងរាល់ថ្ងៃនេះ ។
ដោយឡែក ភាស៊ីផ្ញើ កង់-ម៉ូតូ ដែល ស្ថិតនៅផ្សារកណ្ដាល លោកបានអះអាងថា គឺអនុវត្ដតាមបទបញ្ជា របស់អភិបាលរាជធានីភ្នំពេញ និងធ្វើ ឡើងតាមសៀវភៅបន្ទុក របស់ ក្រសួងសេដ្ឋកិច្ច ។ ចំពោះបញ្ហានេះនៅកន្លែងផ្ញើកង់-ម៉ូតូ លោកបានដាក់ លេខទូរស័ព្ទរបស់លោក និង ថ្នាក់ដឹកនាំមួយចំនួនទៀត ដើម្បីទទួលការ រិះគន់ និងផ្ដល់ព័ត៌មាន ពីសំ ណាក់ ប្រជាពលរដ្ឋ ដែលចូលទិញទំនិញនៅក្នុងផ្សារ ។
ប្រធានផ្សារកណ្ដាលរូបនេះ ក៏បានច្រាន ចោលការចោទប្រកាន់ទាំងឡាយណា ដែល លោកឱ្យក្រុមការ ងារ ដើរទារលុយពីក្រុម អាជីវករលក់ដូរ រហូតដល់ ១៥០០០រៀល ដែលនេះជាការលើកឡើង គ្មានមូល ដ្ឋាន និងគ្មានការបញ្ជាក់ព័ត៌មាន ពីរូបលោក និង គណៈកម្មការផ្សារ ។
លោក ចាប ឌីណា ក៏បានអំពាវនាវឱ្យ ក្រុមអាជីវករទាំងអស់ ចូលរួមជាមួយក្រុម ការងាររបស់លោក សំអាតបរិស្ថាន អនា ម័យ ដើម្បីលើកកម្ពស់ សោភ័ណ្ឌភាពនៅ ក្នុងផ្សារទាំងមូលតែម្ដង ជៀសវាងមានការ រិះគន់ទាំងឡាយណា ដែលអាចកើតមាន ឡើង ពីក្រុមប្រជាពលរដ្ឋ ៕