CPP ប្រកាស​ប្រឆាំង​រាល់​ សកម្មភាព​ទាំងឡាយណា​ ដែល​យក​ប្រជាធិបតេយ្យ ទៅ​ធ្វើ​អាជីវកម្ម​នយោបាយ​​

5/02/2014 0 Comments A+ a-


VOD-cpp-logo-03-2014-02-13-e1392322916585VOD-cpp-logo-03-2014-02-13-e1392322916585
VOD-cpp-logo-03-2014-02-13-e1392322916585គណបក្ស ​ប្រជាជន​កម្ពុជា (CPP) ប្រកាស​ប្រឆាំង​ចំពោះ​រាល់​សកម្មភាព​ទាំងឡាយ ដែល​ប៉ុនប៉ង​យក​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទៅ​ធ្វើ​ជាមធ្យោ​បាយ ដើម្បី​ធ្វើ​អាជីវកម្ម​រក​ចំណេញ​ខាង​នយោបាយ​។​
​ការប្រកាស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១​ឧសភា ដែល​ជា​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​។​
​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា បាន​លើកឡើង​ថា គណបក្ស​នេះ ប្តេជ្ញា​បន្ត​អនុវត្ត​គោលនយោបាយ​ការពារ និង​លើកស្ទួយ​សិទ្ធិ សេរីភាព គ្រប់យ៉ាង​របស់​ប្រជាពលរដ្ឋ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​សេចក្តីថ្លែងការណ៍​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស ព្រមទាំង​កតិកា និង​អនុសញ្ញា​អន្តរ​ជាតិ​នានា ស្តីពី​សិទ្ធិ​មនុស្ស​ជាអាទិ៍ សិទ្ធិ​មានជីវិត​រស់នៅ សិទ្ធិ​ប្រកប​​របរ​ចិញ្ចឹមជីវិត សិទ្ធិ​ធ្វើ​នយោបាយ សិទ្ធិ​បញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មានជាដើម​។
​សេចក្តីថ្លែងការណ៍​ដដែល​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា កំណត់​ច្បាស់​ថា ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ត្រូវ​ស្ថិត​នៅក្នុង​ក្រប​ខណ្ឌ​ច្បាប់ មាន​ការគោរព​ច្បាប់​ទើប​ធានា​ឲ្យ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​បាន​ស្ថិតស្ថេរ និង​រីកចម្រើន ដែល​ក្នុងន័យនេះ គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​ពេញទំហឹង​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការការពារ​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ប្រឆាំង​ដាច់ខាត​ចំពោះ​រាល់​សកម្មភាព​ទាំងឡាយណា ទោះ​ចេញពី​ប្រភព​ណា​ក្តី ដែល​ប៉ុនប៉ង​យក​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទៅ​ធ្វើ​ជាធ​ម្យោ​បាយ ដើម្បី​ធ្វើ​អាជីវកម្ម​រក​ចំណេញ​ខាង​នយោបាយ​។​
ការចេញ​សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅថ្ងៃនេះ បាន​រារាំង​មិន​ឲ្យ​ក្រុម​សហជីព កម្មករ សកម្មជន​ដីធ្លី និង​គណបក្ស​សង្គ្រោះ​ជាតិ មានការប្រមូល​ផ្តុំ​ណា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ រដ្ឋសភា និង​ទីសាធារណៈ​មួយចំនួនទៀត ដោយ​លើក​ហេតុផល​ថា ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​៕
ការចេញ​សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ខណៈ​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅថ្ងៃនេះ បាន​រារាំង​មិន​ឲ្យ​ក្រុម​សហជីព កម្មករ សកម្មជន​ដីធ្លី និង​គណបក្ស​សង្គ្រោះ​ជាតិ មានការប្រមូល​ផ្តុំ​ណា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ រដ្ឋសភា និង​ទីសាធារណៈ​មួយចំនួនទៀត ដោយ​លើក​ហេតុផល​ថា ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​៕
ប្រភពពី vodhotnews.com