Acer ចេញ​ Tablet តម្លៃ​ធូរ​ថ្លៃ​ត្រឹម​ជាង ៣០០ដុល្លារ spec ឡូយ​៩

5/02/2014 0 Comments A+ a-

ថ្មីៗ​នេះ Acer បាន​ប្រកាស​ចេញ Tablet ជំនាន់​ថ្មី​យ៉ាង​ពិសេស​អម​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ Windows 8.1 ម៉ូដែល Aspire Switch 10 ជា​មួយ​អេក្រង់ ១០,១អ៊ីញ
Aspire Switch 10 បំពាក់ CPU Bay Trail-T quad core (មិន​បញ្ជាក់​ល្បឿន) RAM ទំហំ 2GB Memory ម៉ាស៊ីន​ទំហំ 32GB និង 64GB។ Tablet ថ្មី​នេះ​បំពាក់​អេក្រង់​ប្រភេទ IPS touch ជា​មួយ resolution 1366 x768px ទម្ងន់ ៥៩០ក្រាម កម្រាស់ ៨,៩មីលីម៉ែត្រ។ តម្លៃ Tablet Acer ប្រើ Windows 8.1 នេះ​គឺ​ប្រហែល​ត្រឹមតែ ៣៨០ដុល្លារ​ប៉ុណ្ណោះ៕
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ anandtech