រដ្ឋមន្រ្តី ក្រសួងអប់រំ ប្រកាសឈប់ ឱ្យមានការបង្កើត សាកលវិទ្យាល័យថ្មី ទៀតហើយ
ភ្នំពេញ៖
រដ្ឋមន្រ្តីក្រសួងអប់រំ លោកបណ្ឌិត ហង្ស ជួនណារ៉ុន បានប្រកាសឱ្យដឹងថា
ក្រសួងនឹងបញ្ឈប់មិនឱ្យមានការបង្កើត សាកលវិទ្យាល័យថ្មីណាមួយទៀតនោះ ទេ
នោះក៏ព្រោះតែក្រសួង ចង់ឱ្យមាន បង្កើតការសាលាជំនាញបច្ចេកទេសជំនួសវិញ។
ថ្លែងនៅក្នុងកម្មវិធីមួយ
នៅសាកលវិទ្យាល័យអាម៉េរិកភ្នំពេញ (American University of Phnom Penh)
លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា ក្រសួងចង់ពង្រឹងគុណភាព
និងជំនាញឯកទេសដល់សិស្សនិងនិស្សិតកម្ពុជា។
បើទោះមិនស្វាគមន៍ការបង្កើតសាកលវិទ្យាល័យថ្មីៗទៀតនៅកម្ពុជាក្តី
ប៉ុន្តែលោករដ្ឋមន្រ្តី ក៏បានសម្តែងក្តីសោមនស្សរីករាយ កាលបើ
អ្នកចង់បើកសាកលវិទ្យាល័យ ទាំងនោះ បង្វែរទិសដៅទៅបើកសាលាជំនាញឯកទេសជំនួសវិញ។
លោកថ្លែងថា ការបង្កើតសាលាជំនាញបច្ចេកទេស
គឺជារឿងចាំបាច់និងសំខាន់បំផុតសម្រាប់កម្ពុជា នោះក៏ព្រោះតែកម្ពុជា
ត្រូវការសាលាជំនាញបែបនេះច្រើន ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស
ឱ្យមានជំនាញឯកទេសពិតប្រាកដ។
ព្រមគ្នានេះ លោករដ្ឋមន្រ្តី
ក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រសួងមានគម្រោងតម្លើងប្រាក់ឧបត្ថម្ភ
សម្រាប់លោកគ្រូ-អ្នកគ្រូ នៅពេលប្រឡងទុតិយភូមិ នាពេលខាងមុខ
ដោយគ្រាន់តែស្នើឱ្យលោក គ្រូ-អ្នកគ្រូទាំងនោះ ចូលរួមចំណែក
ក្នុងសកម្មភាពពង្រឹងគុណភាពអប់រំនៅកម្ពុជា តែប៉ុណ្ណោះ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news.com
