អតីត រដ្ឋមន្រ្តីអប់រំថៃ មិនទៅបង្ហាញខ្លួន ព្រោះមិនទទួលស្គាល់ រដ្ឋប្រហារយោធា

5/24/2014 0 Comments A+ a-


ex thaiបាងកក៖ លោក ចាតុរុន ឆាយសែង អតីតរដ្ឋមន្រ្តីក្រសួងអប់រំថៃ បានសរសេរលើបណ្តាញ ផ្សព្វផ្សាយ Facebook ផ្ទាល់ខ្លូនថា រូបលោកមិនទៅបង្ហាញខ្លូន តាមការកោះហៅរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា មេបញ្ជាការកងទ័ពជើងគោកថៃ និង ជាប្រធានគណៈកម្មការរក្សាសន្តិសុខជាតិ (មេនាំដឹកធ្វើរដ្ឋប្រហារ) ព្រោះលោក មិនទទួលស្គាល់រដ្ឋប្រហារកងទ័ពនោះឡើយ បើយោធាមានបំណងចង់ចាប់ក៏មកចាប់ចុះ។
ការថ្លែងបែបបនេះ ធ្វើឡើងបន្ទាប់ ពីយោធា បានចាប់ឃុំខ្លួន អ្នក នយោបាយ ១៥៥ នាក់ ខណៈធ្វើការបង្ហាញវត្តមាន នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីម្សិលមិញ នឹងបន្តយកទៅឃុំខ្លួន នៅតាមបន្ទាយយោធា ៥ កន្លែង ផ្សេងៗគ្នា ក្នុងនោះមាន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តី និង បុគ្គលសំខាន់ៗជាច្រើនរូបទៀត៕
____________
ផ្តល់សទ្ទិដោយ៖dap-news.com