ជើងខ្លាំងចាប់ស្រីថើប ក្នុងហាង កំពុងរាំ ផ្ទុះអំពើហិង្សា ដាក់គ្នា ត្រូវអាវុធហត្ថ ឃាត់ខ្លួន៣នាក់
បាត់ដំបងៈបុរសម្នាក់
បានចាប់ស្រី កំណាន់ របស់គេថើប ក្នុងហាង ពេលកំពុងរាំ ស្រាប់តែបុរសម្នាក់
ទៀតប្រច័ណ្ឌ បានផ្ទុះអំពើហិង្សា ដាក់គ្នាទៅវិញ ទៅមក ត្រូវបានកម្លាំង
អាវុធហត្ថ ឃាត់ខ្លួន បុរសទាំង៣ នាក់ រួចកសាងសំណុំរឿង
បញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។
លោកអនុសេនីយ៍ឯក ឡាច ប្រុស នាយការិយាល័យ
ស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ជនសង្ស័យ
ដែលសមត្ថកិច្ចឃាត់ខ្លួន នោះមាន៖ ទី១ឈ្មោះ យឹម សំណាង ហៅ បារាំង ភេទប្រុស
អាយុ២៩ឆ្នាំ មុខរបរ ជាមេការ នៅភោជនីយដ្ឋានវិមានរៀម មានទីលំនៅ
ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង(ជាអ្នកបង្កហេតុមុន) ទី២ឈ្មោះ
រឿន ស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំ នៅភូមិសូភី២
សង្កាត់រតនៈក្រុងបាត់ដំបង ទី៣ឈ្មោះ លុយ ថាច ភេទប្រុស អាយុ៤០ឆ្នាំ
មុខរបររត់ម៉ូតូ ឌុប មានទីលំនៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង
(២នាក់ខាងក្រោម) ជាបក្ខពួកនិងគ្នា ។ ចំណែកជនរងគ្រោះ ត្រូវគេចាប់ថើបនោះ
មានឈ្មោះ ឈូយ សឿន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ
មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ។
លោកអនុសេនីយ៍ឯក ឡាច ប្រុស បានបញ្ជាក់ថា
មុនពេលឃាត់ខ្លួន ពួកគេបាននាំគ្នា ទៅស៊ីផឹកនៅ ហាងបុប្ផាទិព្វ
ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទាំងអស់គ្នា
លុះដល់ម៉ោង ២៣និង៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ ឈ្មោះ រឿន ស
បានចាប់ថើបស្រ្តីឈ្មោះ ឈូយ សឿន ភេទស្រី អាយុ៣០ឆ្នាំ នៅកណ្តាលវង់រាំង
ធ្វើឲ្យនាងខ្មាស គេក៏ផ្ទុះកំហឹងនាង បានទៅទះកំភ្លៀង ទៅលើឈ្មោះ រឿន ស
រួចដើរទៅអង្គុយខ្លួនវិញ ហើយបានប្រាប់ទៅឈ្មោះ យឹម សំណាង ហៅបារាំង
ឲ្យដឹងរឿងហើយក៏ស្ទុះទៅសួរ រឿន ស ថាម៉េចបានចាប់ប្អូនស្រីខ្ញុំថើប និយាយហើយ
ក៏បានវាយទៅលើ រឿន ស ១ដៃបែកចិញ្ចើមខាងឆ្វេង បណ្តាលឲ្យចេញឈាមដួល
បន្ទាប់មកឈ្មោះ លុយ ថាច បានចូលទៅ ឃាត់ក៏ត្រូវយឹម សំណាង វាយឲ្យបែកមាត់
និងបែកចិញ្ចើមខាងស្តាំដែរ ហើយក៏មានការ តបតគ្នាទៅវិញ ទៅមករហូតដល់សមត្ថកិច្ច
ទៅឃាត់នាំយកមកទាំង៣នាក់ តែម្តង ។
ជនបង្កទាំង៣នាក់ បានឆ្លើយសារភាពថា
ពួកខ្លួនពិតជាបានវាយតប់គ្នាទៅវិញទៅមក ពិតប្រាកដមែន តែ ដោយសារ
តែបុរសម្នាក់នោះ បានមកវាយពួកគេមុន ទើបគេវាយតបវិញ ក៏ត្រូវសមត្ថកិច្ចចាប់
ខ្លួនតែម្តង ។
បច្ចុប្បន្នការិយាល័យ ជំនាញបានកសាងសំណុំរឿង
បញ្ជូនខ្លួនជនសង្ស័យ ទាំង៣នាក់ ទៅតុលាការ ខេត្តនៅព្រឹកថ្ងៃទី២៤ ខែឧសភា
ដើម្បីចាត់ការបន្តតាមច្បាប់ ៕
____________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday
ផ្តល់សិទ្ធិដោយ៖ Lookingtoday
