អង់ ឆាយទី រងការចោទប្រកាន់ ថា ឆបោកម៉ូតូ មិត្តភក្តិ ?
ភ្នំពេញៈ ថ្មីៗនេះ តារាសម្តែងជាតួឯកក្នុងរឿង
"សន្យាស្នេហ៍" និងជាបេក្ខជន ប្រកួតប្រជែងក្នុងកម្មវិធី "អប្សរាAward" លោក
អង់ ឆាយទី ត្រូវបានមិត្តភក្តិរួមសាលាជាមួយគ្នា ចោទប្រកាន់ថា
លោកបានឆបោកម៉ូតូ ម៉ាកហុងដាឌ្រីមស៊េរី ២០១២ (ប្រើប៊ិច)មួយគ្រឿង ហើយគេចវេស
មិនចេញមុខដោះស្រាយ រហូតមកពេលនេះ ។
តាមប្រភពគួរឲ្យទុកចិត្តមួយ បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ថាតួឯកប្រុស ក្នុងរឿង "សន្យាស្នេហ៍" លោក អង់ ឆាយទី បានឆបោកម៉ូតូមិត្តភក្តិ ម៉ាកហុងដាឌ្រីម (អាសង់ ប៊ិចស៊េរី២០១២) ដោយដំបូងលោកបានខ្ចីមិត្តភក្តិជិះ មួយភ្លែត មានការសំខាន់ ហើយនឹងយកមកឲ្យមិត្តភក្តិវិញ ។ ប៉ុន្តែគិតរហូតមកដល់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នេះគឺមានរយៈ ពេល១សប្តាហ៍ ហើយនៅតែមិនឃើញរូបលោក យកម៉ូតូមកឲ្យម្ចាស់ទេ ហើយទូរស័ព្ទទៅក៏មិនលើកដែរ ។ បញ្ហានេះធ្វើឲ្យអ្នកធ្លាប់ស្គាល់ ឆាយទី ស្រងាកចិត្ត និងមិននឹកស្មានដល់ទេថា តារាសម្តែងដែលមាន ឈ្មោះបោះសំឡេងក្នុងវិថីសិល្បៈរូបនេះ ក្លាយជាអ្នកឆបោកសោះឡើយ ។
ក្នុងករណីឆបោកនេះ បានកើតឡើង១សប្តាហ៍ហើយ ប៉ុន្តែមិត្តភក្តិរបស់លោក មិនទាន់ដាក់ពាក្យបណ្តឹងទេ ដោយគេនៅទុក ឱកាសចុងក្រោយឲ្យ លោក ឆាយទី ចេញមុខមកដោះស្រាយជាមួយគេ ព្រោះថារវាងពួកគេទាំងពីរ បានរាប់អានគ្នាច្រើនឆ្នាំហើយ ។ ប៉ុន្តែប្រសិនបើលោក នៅតែមិនអើពើដោះស្រាយ ទៀតជនរងគ្រោះអាចនឹងចាត់ការ ទៅតាមផ្លូវច្បាប់ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា មូលហេតុដែលតារាសម្តែងវ័យក្មេង អង់ ឆាយទី កើតគំនិតឆបោកម៉ូតូមិត្តភក្តិបែបនេះ អាចបណ្តាលមកពីការញៀនល្បែង ឬជំពាក់ប្រាក់នរណាម្នាក់ បានជាធ្វើឲ្យលោក ប្រព្រឹត្តិទង្វើបែបនេះ ។
បើទោះជាមានការលើកឡើង បែបនេះក្តី ប៉ុន្តែ LookingTODAY នៅមិនទាន់អាចសន្និដ្ឋានបាន ទាំងស្រុងទេថា ជាការពិត ឬយ៉ាងណា ដោយសារតែ LookingTODAY បានព្យាយាមទាក់ទងទៅ លោក អង់ ឆាយទី ដើម្បីសាកសួរពីរឿងនេះដែរ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភានេះ ប៉ុន្តែលេខទូរស័ព្ទ ដែលលោកប្រើ ត្រូវបានបុរសម្នាក់លើក ហើយប្រាប់ថា “ច្រឡំលេខហើយ ខ្ញុំមិនមែន ឆាយទី ទេ លេខនេះ ខ្ញុំទិញប្រើយូរគ្រាន់បើហើយ ” ។
LookingTODAY បានព្យាយាមទៅកាន់លេខទូរស័ព្ទ មួយប្រព័ន្ធទៀត គឺ ០៧០ ៦៣០ ០០៩ ប៉ុន្តែមិនបានសម្រេចដដែល ព្រោះលេខទូរស័ព្ទនេះ ត្រូវបានបិទ ។ យ៉ាងណាក៏ដោយ LookingTODAY រង់ចាំស្វាគមន៍ ដោយក្ដីរីករាយបំផុត ចំពោះការបកស្រាយពី ម្ចាស់សាម៉ីខ្លួននៅពេលក្រោយ ដើម្បីឲ្យមហាជន អស់ការសង្ស័យ និងជាការស្ដាកិត្តិយស របស់លោកឡើងវិញ ក្នុងនាមជាតារាល្បីម្នាក់ ដែលកំពុងទទួលបាន ការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន៕