កំពុងរួមរ័កជាមួយសហាយ ប្តីទូរស័ព្ទឲ្យត្រឡប់មកផ្ទះវិញ ខឹងបោកឆ្នាំងចានចោល

5/24/2014 0 Comments A+ a-

ហ្ស៊ីមបាវ៉េ : ពិតជារឿងមួយដែលគួរឲ្យ ហួសចិត្តណាស់ដែលស្ត្រីម្នាក់ បែរជាមានកំហឹងនឹងប្តី ដែលទូរស័ព្ទហៅនាង អោយត្រលប់មកផ្ទះ ខណៈពេលដែលស្ត្រីរូបនេះ កំពុងតែឡើងគ្រែជាមួយ បុរសផ្សេងទៀតហើយ និយាយថាប្តីបានរំខានការរួមភេទ របស់នាងជាមួយនឹងបុរសថ្មី។
លោក Elisha Mandirahwe រស់នៅជាមួយ ប្រពន្ធផិតក្បត់ក្នុងតំបន់ Chitungwiza ប្រទេសហ្ស៊ីមបាវ៉េ ហើយពេលនេះ លោកបានដាក់ពាក្យ ប្តឹងតុលាការថា ប្រពន្ធខ្លួនមិនត្រឹមតែ មានសហាយស្មន់ប៉ុណ្ណោះទេ នាងថែមទាំងត្រលប់មកផ្ទះវិញ ទាំងអាការៈស្រវឹងបន្ទាប់ពីឡើងគ្រែ ជាមួយមិត្តប្រុសហើយ និងបានវាយគាត់ទៀតផង។
លោក Elisha និយា យប្រាប់តុលាការថា ប្រពន្ធរបស់លោកឈ្មោះ Teresa Mandirahwe បានស្រែកឡូឡា ទាំងស្រវឹងថាហេតុអីបាន ទូរស័ព្ទហៅនាងមកផ្ទះហើយ បានគ្រវាត់ចានឆ្នាំងខ្ទេច នៅពេលដែលលោកបានរៀបចំអាហារ ពេលល្ងាចសម្រាប់កូនៗ និងស្រែកជេរលោកនៅមុខកូនៗថែមទៀត។ ចុងក្រោយ តុលាការបានសម្រេចឲ្យអ្នក ទាំងពីរត្រូវរស់នៅឆ្ងាយពីគ្នា មិនឲ្យមានទំនាក់ទំនងជាមួយគ្នាទៀតឡើយ៕
Photo by LookingTODAY