រត់ចេញពីពេទ្យ ចូលផ្ទះអ្នកស្រុក ស្រែកថាចោរ ប៉ូលិសចាប់ខ្លួន ទើបដឹងថាមិនគ្រប់ទឹក
តាមសម្តីម្ចាស់ផ្ទះ ឈ្មោះ ជុំ សាវឿន ភេទស្រី បានឲ្យដឹងថា គាត់បានឃើញបុរសម្នាក់ ដើរចូលក្នុងផ្ទះរបស់គាត់ រួចធ្វើសកម្មភាពចូល ក្នុងបន្ទប់ម្តាយគាត់ ហើយគាត់ក៏បានស្រែកថា ចោរៗ ជនសង្ស័យបានរត់ចូលក្នុងព្រៃ ខាងក្រោយផ្ទះ ទើបគាត់បានទូរស័ព្ទ ប្តឹងសមត្ថកិច្ចឲ្យចុះចាប់ខ្លួន។
តាមសម្តីសមត្ថកិច្ច បានឲ្យដឹងថា ឈ្មោះ វឿន អាយុ៣៣ឆ្នាំ មានស្រុកកំណើត នៅខេត្តតាកែវ ស្នាក់នៅកោះរុងជាជនមានសតិមិនគ្រប់ បានដុតផ្ទះខ្លួនឯង ឆេះអស់ និងរលាកខ្លួនឯង ត្រូវបានក្រុមគ្រួសារ ដឹកមកព្យាបាលនៅមន្ទីរពេទ្យ ចំការចេក ខេត្តព្រះសីហនុ មិនដឹងយ៉ាងម៉េច ក៏បានរត់ចេញពីមន្ទីរពេទ្យ ចូលផ្ទះអ្នកស្រុក ត្រូវបានម្ចាស់ផ្ទះថា ចោរ។
ក្រោយពេលឃាត់ខ្លួនបាននោះ ជនសង្ស័យខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់៤ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យចំការចេកវិញ៕V/c
