មន្ត្រី​សហជីព​ ស៊ីខា​វឌូ ​៨​នាក់ ​នៅ​ខេត្ត​តាកែវ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​

5/24/2014 0 Comments A+ a-

ស្នងការ​នគរបាល​ខេត្តតាកែវ ឃាត់ខ្លួន​មន្ត្រី​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរកម្ពុជា​(​ ស៊ីខា​វឌូ​) ៨​នាក់ នៅ​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ ពាក់ព័ន្ធ​នឹង​ការធ្វើ​កូដកម្ម​នៅ​រោងចក្រ ជេ​អេស​ឌី​។
​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ ​ថ្លែងថា នៅ ​ថ្ងៃ​ព្រឹក​ថ្ងៃ​សៅរ៍ រូបលោក និង​មន្ត្រី​មួយចំនួន​ទៅ​សុំ​ជួប​មន្ត្រី​របស់​ខ្លួន​ទាំង​៨​នាក់​នោះ ដើម្បី​ពិភាក្សា​រក​ការការពារ​តាម​ផ្លូវច្បាប់​។ កាលពី​យប់​ថ្ងៃ​សុក្រ​ លោក អាត់​ ធន់ ក៏​បាន​ស្នើសុំ​ជូ​ប​មន្ត្រី​របស់​ខ្លួន​ទាំង​៨​រូប​ដែល​សមត្ថកិច្ច​ ឃាត់ខ្លួន​នោះ​ដែរ តែ​ត្រូវ​សមត្ថកិច្ច​មិន​អនុញ្ញាត​។​
កម្មករ​នៅ​រោងចក្រ ​ជេអេសឌី បាន​ធ្វើ​កូដកម្ម​ជាង​១​សប្តាហ៍​មក​ហើយ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​១៨​ចំណុច​ក្នុង​នោះ ទារប្រាក់​បាយ​ថ្ងៃត្រង់​៤០០០​រៀល ប្រាក់រង្វាន់​ទៀងទាត់ ១៥​ដុល្លារ និង ទាមទារ​មិន​គុំគួន ឬ រើសអើង​មន្ត្រី​សហជីព និង​កម្មករ​ដែល​ចូលរួម​តវ៉ា​ជា​ដើម​។ តែ​ការធ្វើ​កូដកម្ម​ជាង​១​សប្តាហ៍​មិនទាន់​ទទួលបាន​លទ្ធផល  លុះដល់​ថ្ងៃ​សុក្រ​ម្សិលមិញ ក៏​មាន​ការចាប់ខ្លួន​មន្ត្រី​សហជីព​ទាំង​៨​នាក់​នោះ​។
ប្រភពពី vodhotnews.com