សពដែលគេ ប្រទះឃើញ នៅខាង មុខ ក្លោងទ្វារ នៃប្រាសាទ បាយ័ន សង្ស័យថា ជាអ្នកសារព័ត៌មាន ជើងចាស់ ជនជាតិកាណាដា
សៀមរាប : នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នេះ
មានគេប្រទះឃើញសព ស្វិតរលួយមួយ នៅខាង មុខក្លោងទ្វារជ័យ ប្រមាណជាង ១០០ម៉ែត្រ
និងបត់ស្ដាំ ចូលតាមផ្លូវដើរចូល ក្នុងព្រៃប្រមាណជាជិត៣០០ ម៉ែត្រ
ដែលនៅមិនឆ្ងាយប្រមាណ ពីផ្លូវដើរនោះ មានក្មេងៗ ដើរបាញ់សត្វ បានប្រទះឃើញ
សពនោះ ដែល រហូតដល់រសៀលនេះ សមត្ថកិច្ច និងអ្នកធ្លាប់ស្គាល់ លោក ដេវ វ៉ល៍ឃ័រ
(Dave Walker) សង្ស័យថា សព នេះ ជាសពលោក ដេវ ដែលជា អ្នក សារព័ត៌មានជើងចាស់
និងជាអ្នកនិពន្ធជនជាតិកាណាដាដ៏ល្បីម្នាក់ ដែលបានបាត់ខ្លួន កាលពីថ្ងៃទី១៤
ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅនេះ នៅក្រុង សៀមរាប ។
បើតាមប្រភពព័ត៌មាន ដែលបានចុះផ្សាយកន្លងទៅ និងតាមសម្ដីនគរបាល មូលដ្ឋាន បានឲ្យដឹងថា លោក ដេវ វ៉ល៍ឃ័រ បានចូលមកស្នាក់នៅ ក្នុងបន្ទប់ផ្ទះ សំណាក់ ដែលមានឈ្មោះថា អង្គរ ហ្គីន វិលិ្លហ្គ (Green Village Angkor) នៅក្រុងសៀមរាប ។ ហើយនៅរសៀលម៉ោងប្រមាណជា ២:០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤នោះ លោកបានចាកចេញពីបន្ទប់ ដោយទុកទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ និងលិខិតឆ្លងដែន នៅ ក្នុងបន្ទប់ គឺលោកមិនបានយកទៅ ជាប់ ជាមួយទេ គឺមានតែដបទឹកសុទ្ធ តែប៉ុណ្ណោះ កាលគ្រានោះ ។
តាំងពីពេលនោះ រហូតមក លោកក៏បានបាត់ដំណឹង និងបាត់ខ្លួនឈឹងតែម្ដងទៅ ។ នៅគ្រាបន្ទាប់ៗមក ក៏ មានការព្រួយបារម្ភ ពីសុវត្ថិភាពរបស់លោក ហើយក៏មានសេចក្ដីប្រកាស ស្វែងរកលោកផងដែរ តាមវិធី ផ្សេងៗ ពិសេសប្រព័ន្ធអេឡិចត្រូនិច ពីស្ថានទូតអូស្រ្ដាលីប្រចាំរាជធានីភ្នំពេញ តាមរយៈ ស្ថាន កុងស៊ុល កាណាដា ប៉ូលិសអន្ដោប្រវេសន៍ថៃ និងតាមបណ្ដាញសង្គម Facebook និង Youtube ផងដែរ ។ បន្ទាប់ ពីការប្រទះឃើញសព នៅក្នុងព្រៃអង្គរ រហូតមកដល់រសៀលថ្ងៃនេះ សមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានសន្និ ដ្ឋានជំហានដំបូងថា មុនពេលស្លាប់ បុរសម្នាក់នេះ ទំនងជាអស់កម្លាំង ខ្យល់គរ ដួលសន្លប់ ហើយគ្មាន អ្នកដឹង និងការជួយសង្គ្រោះ ទើបបណ្ដាលឲ្យស្លាប់យ៉ាងនេះ ហើយក៏មិនទាន់ដឹងប្រាកដថា ជាលោក ដេវ វ៉ល៍ឃ័រ ប្រាកដ ឬយ៉ាង ណានៅឡើយទេ ។ ចំពោះសព ក៏មិនទាន់បានរៀបចំ យកចេញពីកន្លែងនោះ នៅ ឡើយដែរ ដោយទំនងរង់ចាំការអញ្ជើញមកដល់ ពីអ្នកតំណាង ស្ថានទូត និងក្រុមគ្រូពេទ្យបរទេស ដើម្បី ធ្វើកោសល្យវិច័យ សារជាថ្មីបន្ថែមទៀត ។
សូមបញ្ជាក់ផងដែរថា បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក ដេវ វ៉ល៍ឃ័រ ត្រូវបានគេទទួលស្គាល់ថា ជាអ្នកសារព័ត៌មាន និងជាអ្នកផលិតខ្សែភាព យន្ដដ៏ល្បីម្នាក់ដែរ ប្រចាំអាស៊ី-បូព៌ា នេះ ។ ក្នុងនោះ លោកក៏ ធ្លាប់ជាដៃគូ សម្រាប់ការផលិតខ្សែភាពយន្ដ ដែលជាអ្នកសម្ភាសន៍ជាមួយជនរងគ្រោះ និងអ្នក ដែលឆ្លង កាត់ បទពិសោធន៍ នាសម័យខ្មែរក្រហមផងដែរ ។
ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ អ្នកយកព័ត៌មាន នៃមជ្ឈមណ្ឌលដើមអម្ពិល ប្រចាំខេត្តសៀម រាប យើងមិនទាន់បានទទួលព័ត៌មាន ជាក់លាក់ និងចុងក្រោយនៅឡើយទេ ពីសមត្ថកិច្ច និងអ្នកជំនាញ ពាក់ព័ន្ធ និងការធ្វើកោសល្យវិច័យ និងការសន្និដ្ឋានចុងក្រោយ ស្ដីអំពី សពដែលអ្នកភូមិប្រទះ ឃើញ នៅ ក្នុងតំបន់អង្គរនេះនៅឡើយទេ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល