យាយខ្លី​អ្នក​កំប្លែង​ និង​​អ្នក​​ចម្រៀង​អាយ៉ៃ​ បានទទួល​មរណភាព​ហើយ​

5/02/2014 0 Comments A+ a-

រាជធានីភ្នំពេញ ៖ អ្នកកំប្លែង និងចម្រៀងអាយ៉ៃ លោកយាយនេត ផល្លី ហៅយាយខ្លី បានទទួលមរណភាពហើយនៅ វេលាម៉ោង១២និង១២នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី២ ឧសភា ២០១៤ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ  ហើយសពត្រូវបានតម្កល់ទុកធ្វើ បុណ្យតាមប្រពៃណីនៅវត្តញាណរង្សី នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
យាយខ្លីចូលសម្រាកនៅក្នុងមន្ទីរពេទ្យ ប្រមាណបីអាទិត្យមកហើយ ទើបតែធ្លាក់ខ្លួនឈឺខ្លាំងរហូត សន្លប់បាត់មាត់បាត់ករ នៅថ្ងៃទី២៧ មេសា គាត់បឺតទុយោទឹកអត់បានទេ ទាល់តែបន្ដក់ មួយៗទើបបាន ។
អ្នកស្រីនេត ផល្លី ហៅយាយខ្លី មានកូន៦នាក់ ក្នុងនោះប្រុស២នាក់ តែបច្ចុប្បន្នសល់តែ៥នាក់ បន្ទាប់ពីកូនស្រីពៅ បានស្លាប់ កាលពីប៉ុន្មានឆ្នាំមុន ។ យាយខ្លី ជាអ្នកសិល្បៈអាយ៉ៃជើងចាស់មុនចាប់អាជីពកំប្លែង ។ កូនៗរបស់យាយខ្លីមានជីវភាព មិនធូរធារទេ ក្នុងនោះខ្លះរត់ម៉ូតូឌុប ខ្លះលក់នំអាកោជាដើម ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព