ព្រះរាជអាជ្ញា បញ្ចប់ការសាកសួរលើមន្រ្តីសហជីពស៊ីខៅឌូ ទាំង ៨រូប នឹងបន្តនិតិវិធី នៅថ្ងៃនេះទៀត

5/25/2014 0 Comments A+ a-


ន្រ្តីសហជីពស៊ីខៅឌូ-103082ខេត្តតាកែវ៖ ព្រះរាជអាជ្ញាសាលាដំបូង ខេត្តតាកែវ នៅវេលាម៉ោង ៦និង១០នាទី ល្ងាចថ្ងៃសៅរ៍ ថ្ងៃទី​២៤ ខែ​ឧសភា នេះ បានបញ្ចប់ការសាកសួរ លើមន្រ្តីសហជីពស៊ីខៅឌូចំនួន ៨រូប ដែលបានចាប់ មកឃុំខ្លួន កាលពីថ្ងៃទី២៣ឧសភា   ហើយនឹងបន្តនិតិវិធី នៅថ្ងៃនេះបន្តទៀត។
សេចក្តីរាយការណ៍​បានឲ្យដឹងថា កម្មករ-កម្មការិនី រោងចក្រ ជេ​.អេ.ស​ឌី ប្រមាណ​ជាង​២០០​នាក់ បាននាំគ្នា​ទៅ​ប្រមូលផ្តុំ​នៅ​មុខ​ស្នងការ​នគរបាល​ខេត្តតាកែវ កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៤ ខែ​ឧសភានេះ ដើម្បី​ធ្វើ​ការ អុជធូក បួងសួង តវ៉ា​ទាមទារ​ឲ្យមាន​ការដោះលែង​មន្ត្រី​សហជី​ព​ស៊ី​ខៅ​ឌូទាំង ៨​រូប​។ ការតវ៉ា​ទាមទារ​នេះ ត្រូវបាន​កម្លាំង​អាជ្ញាធ​មាន​សមត្ថកិច្ច​ខេត្តតាកែវ បានធ្វើការ​រារាំង​មិន​ឲ្យ​ក្រុម​កម្មករ សម្រុកចូល​ទៅក្នុង​ស្នងការ​ខេត្ត​នោះទេ​។​
​ ​ប្រភពបានបន្តថា នៅវេលា​ម៉ោង​ជាង​៣​រសៀល ថ្ងៃទី​២៤ ខែ​ឧសភា នេះ មន្ត្រី​សហជីព​ស៊ី​ខៅ​ឌូ ចំនួន​២​នាក់ (​ស្រី​មួយ ប្រុស​មួយ​) ត្រូវបាន​កម្លាំង​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ឲ្យ​ព្រះរាជ អាជ្ញាធរ​ធ្វើ​ការសាកសួរ​ អំពី​ដំណើរ​រឿង​ធ្វើ​កូដកម្ម​ នៅ​មុខ​រោងចក្រ ជេ​.អេស.​ឌី ដែល​ស្ថិតនៅ​ស្រុក​បាទី ខេត្តតាកែវ​។ បន្ចាប់មក  មន្រ្តីសហជីពស៊ីខៅឌូ ២រូបបន្ថែមទៀត ត្រូវបានបញ្ជូនមកសាលាដំបូងខេត្តតាកែវសាកសួបន្ត។
ប្រភព បន្តទៀតថា នៅល្ងាចម៉ោង ៤និង៣០នាទី មន្ត្រី​សហជីព​ស៊ី​ខៅ​ឌូ ចំនួន​ ៤រូប ដែលមាន លោក សុត សៀម, លោក កែវ បេឿន, លោក អ៊ុល សំអេឿន និងលោក សេង សេឿង បានបញ្ជូនមកព្រះរាជអាជ្ញា សាលាដំបូងខេត្តតាកែវ ដើម្បី ធ្វើការសាកសួរបន្ត។
សេចក្តីរាយការណ៍​បានឲ្យដឹងថា នៅវេលាម៉ោង ៦និង១០នាទី ល្ងាចថ្ងៃសៅរ៍ ថ្ងៃទី​២៤ ខែ​ឧសភា នេះ  ព្រះរាជអាជ្ញា សាលាដំបូងខេត្តតាកែវ បានបញ្ចប់ការសាកសួរ លើមន្រ្តីសហជីពស៊ីខៅឌូចំនួន ៨រូប ដែលបានចាប់ មកឃុំខ្លួន ក្នុងស្នងការនគបាលខេត្តតាកែវ កាលពីល្ងាចម្សិលមិញ ដែលមានៈ លោក ណូ សាក់, កញ្ញ ឆែម ស្រីពៅ, លោក សៀង យ៉ូត, លោក ភិន សុភា, លោក សុត សៀម, លោក កែវ បេឿន, លោក អ៊ុល សំអេឿន និងលោក សេង សេឿង ហើយនឹងបន្តនិតិវិធី នៅថ្ងៃទី ២៥ បន្តទៀត។
​ ​មន្ត្រី​សហជីព​សហជីព​ប្រជាធិបតេយ្យ​កម្មករ​ កាត់​ដេរ​កម្ពុជា ហៅ​កាត់ ស៊ី​ខៅ​ឌូ ចំនួន ​៨​នាក់ ដែល​ដឹកនាំ​កម្មករ កម្មការិនី ធ្វើ​កូដកម្ម​នៅ​រោងចក្រ ជី​អេស​ឌី ត្រូវបាន​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តតាកែវ ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៤ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ស្នងការ​ខេត្តតាកែវ ពាក់ព័ន្ធទៅនឹង​ការចោទប្រកាន់ ពីបទ ញុះញង់ និងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរោងចក្រ។
ន្រ្តីសហជីពស៊ីខៅឌូ1ន្រ្តីសហជីពស៊ីខៅឌូ3មន្រ្តីសហជីពស៊ីខៅឌូ ២រូបន្រ្តីសហជីពស៊ីខៅឌូមន្រ្តីសហជីពចំនួន ២រូប ក្នុងចំនោម ៨រូប កម្មករ កម្មការិនី រោងចក្រ ជេ​អេស​ឌី ប្រមាណ​ជាង​២០០​នាក់ បាននាំគ្នា​ទៅ​ប្រមូលផ្តុំ​នៅ​មុខ​ស្នងការ​នគរបាល​ខេត្តតាកែវ
ប្រភពពី  Free Press Magazine ·