អ្នកជិះ​កង់​២០០​នាក់​នៅ​សៀមរាប ​រៃអង្គាសប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា

5/25/2014 0 Comments A+ a-


siemreap-rider2-savy--2014-05-25អ្នកជិះ ​កង់​២០០​នាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ ធ្វើដំណើរ​ទៅ​តាម​តំបន់​ទេសចរ​នានា​ក្នុង​ខេត្ត សៀមរាប ដើម្បី​រៃអង្គាសប្រាក់​ពី​សប្បុរសជន យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​កំពុង ខ្វះ​ថវិកា​សម្រាប់​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​។​
​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍នៅ​ ព្រឹកថ្ងៃអាទិត្យ​ទី​២៥​នេះ  រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី រៃអង្គាស​ថវិកា​ជូន​មន្ទីរ​ទេព្យ​គន្ធបុប្ផា  ដែល​មាន​ការចូលរួម​ពី​អ្នកជិះ​កង់​ប្រមាណ​២០០​នាក់​។​
​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគម​ន៍​បានឲ្យដឹងថា ទឹកប្រាក់​អាច​ទទួល​ពី​សប្បុរសជន​ប្រមាណ​២០០០ ដុល្លារ​អាមេរិក​។ អ្នកចូលរួម​ម្នាក់​ត្រូវ​បង់​វិភាគទាន​១០​ដុល្លារ ទទួលបាន​កង់​សម្រាប់​ជិះ​ក្នុងកម្មវិធី​នោះ ទទួលបាន​អាវយឺត​មួយ ភេសជ្ជៈ និង​អាហារ​ថ្ងៃត្រង់​។
គោលដៅ​សំខាន់ៗដែល​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍​កំណត់​យក​រួមមាន បុរី​ប្រឹមប្រិយ ភ្នំ​បាក់​ខែ​ង ប្រាសាទ​ឃ្លាំង ស្រះស្រង់  និង​ផ្លូវ​៦០​ម៉ែត្រ​ជាដើម​។​
កាលពី​ថ្ងៃ​ទី ២១-២២ ខែ​កញ្ញា ឆ្នាំ​២០១៣ ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ ធ្លាប់​បាន​រៀបចំ​ព្រឹត្តិការណ៍ ជិះ​កង់​ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ភូមិ​ក្បាលក្រពើ ស្រុក​ពូក​ខេត្តសៀមរាប​ដែរ​៕
ប្រភពពី vodhotnews.com