ឡាន​ទំនើប​របស់​អ្នកមានអំណាច បើក​បុក​ម៉ូតូ​ស្លាប់ ២​នាក់ ហើយ​ដក​កាំភ្លើង​គំរាម​ពេញ​ផ្លូវ

5/31/2014 0 Comments A+ a-


Wat-30057​ រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណា​ស់​​ម​នុស្ស​​ចំ​នួន ២​​នាក់​​បាន​​ស្លាប់ ដោយ​សារ​​រ​ថ​យន្ត ស៊េ​រី​​ទំ​នើប​​ម៉ាក​​ធុន​​ត្រា បើក​​លឿន​​ដូច​​ហោះ បុក​​រះ​​ម៉ូតូ ២​​គ្រឿង កៀប​ជាប់​​ស្ត្រី​​ម្នាក់ នៅ​ក្រោម​​រថ​យន្ត អូស​​ប្រ​មា​ណ ៣០​​ម៉ែត្រ ស្លាប់​​នៅ​នឹង​ក​ន្លែងបុរស ​ម្នាក់ទៀត បាន​ស្លាប់​នៅ​មន្ទីរពេទ្យ និង​បុរស​ម្នាក់ទៀត រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង ៣​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៤ ហើយ​រថយន្ត​បង្ក បាន​ជ្រុល​បុក​រះ ធ្លាយ​របង​ក្រសួងកសិកម្ម ក្បែរ​ស្តុ​ប​ចំការមន ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។
​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ ឃៀ​ម នារី អាយុ ៤០​ឆ្នាំ ហើយ​រថយន្ត​បង្ក ម៉ាក​ធុន​ត្រា ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ០៩ ២-១១៣៣ ពណ៌​ស ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ហើយ​ក្នុង​រថយន្ត មាន​ក្រុមក្មេងស្ទាវ ៥-៦ នាក់ ជិះ​ក្នុង​រថយន្ត​ផងដែរ​។ ខណៈ​មកដល់​ស្ដុ​ប​ចំការមន បម្រុង​បត់​ស្ដាំ​ទៅ​ផ្លូវ​ម៉ៅ​សេទុង ក៏បាន​ជ្រុល​ចង្កូត​បើក​បុក​ម៉ូតូ ២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BI-4343 ជិះ​គ្នា ២​នាក់ និង​ម៉ូតូ​មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ ស្វាយរៀង 1A-9479 បើកបរ​ដោយ​ម្នាក់ឯង​។​
​រថយន្ត​បាន​បុក​ម៉ូតូ​ពេញទំហឹង ហើយ​អូស​ស្ត្រី​ម្នាក់ នៅក្រោម​កង់​រថយន្ត អូស​ជាង ៣០​ម៉ែត្រ ជ្រុល​ទៅបុក​របង ក្រសួងកសិកម្ម ចូលទៅ​ខាងក្នុង ផ្ទប់​ជាមួយ នឹង​ដើម​ឫស្សី​មួយ​គុម្ព ទើប​ទៅមុខ​លែងរួច​។ ស្ត្រី​រងគ្រោះ​បាន​ស្លាប់​ភ្លាមៗ នៅក្រោម​រថយន្ត និង​របួស ២​នាក់ ផ្សេងទៀត​រងរបួស​ធ្ងន់ ហើយ​ជនបង្ក​ទាំងនោះ មិន​ត្រូវបាន​ឃាត់ខ្លួន​នោះទេ ដោយសារតែ​ពួកគេ​មាន កាំភ្លើង គំរាម​រក​បាញ់ អ្នកដំណើរ​នៅក្បែរនោះ​។ បន្ទាប់មក​មាន​រថយន្ត ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ នប បាន​ដឹក​ជនបង្ក​ទាំងនោះ គេចខ្លួនបាត់​ស្រមោល​តែម្តង​៕
Wat 300519 Wat 300518 Wat 300521 Wat 30057
​____________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ