មន្រ្តី អ.ហ ខេត្តព្រះសីហនុ បើករថយន្ត បុកបុរសម្នាក់ បណ្តាលឲ្យ រងរបួសធ្ងន់

5/31/2014 0 Comments A+ a-


crash man
ព្រះសីហនុ៖ បុរសម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវ រថយន្តមន្រ្តី កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បុកមួយទំនឹង ។ ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ៧៖៤០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវក្នុងក្រុង ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ច បានអោយ ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ រថយន្តម៉ាក លុច្សស៊ីស៣០០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2E-4168 បើកបរដោយ ឈ្មោះ សេង ឌី អាយុ៤៨ឆ្នាំ មុខរបរមន្រ្តីអាវុធហត្ថ ខេត្តព្រះសីហនុ ឋានៈវរសេនីយ៍ត្រី មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ និងម៉ូតូ ម៉ាកយ៉ាម៉ាហា អត់ស្លាកលេខ បើកបរដោយឈ្មោះ សាញ់ គឹមលា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ លេខ២ ក្រុងខេត្តព្រះសីហនុ។
ប្រភពពីសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញមន្រ្តីអាវុធហត្ថ ខាងលើ បានបើកបរក្នុងទិសដៅ ពីត្បូងទៅជើង ឡើងចំណោទ ខណៈដល់កន្លែងកើតហេតុ មានម៉ូតូខាងលើ បើកបរក្នុងទិសដៅ បញ្រ្ចាសទិសគ្នា ចុះចំណោទ ក៏ត្រូវរថយន្តបុក ពេញទំហឹង បណ្តាលអោយអ្នក បើកបរ ម៉ូតូហោះប៉ើងទៅបុកកញ្ចក់ រថយន្តរួចក៏ទើរលើគំរបម៉ាស៊ីន រថយន្តសន្លប់ស្តូកតែម្តង ចំណែកម៉ូតូ ដាច់ជាពីរ ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានគេដឹកទៅសង្រ្គោះ នៅគ្លីនិកឯកជន។ ចំណែករថយន្ត និងម៉ូតូត្រូវបាននគរបាល ចរាចរណ៍ផ្លូវគោកអូស យក ទៅរក្សាទុករង់ចាំដោះស្រាយ នៅពេលក្រោយ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News