ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ចុះចាប់អ្នកកត់ឆ្នោត និងអ្នកចាក់៤នាក់ នៅក្បែរផ្សារអូឡាំពិក
ភ្នំពេញ: អ្នកកត់ឆ្នោត
និងអ្នកទៅចាក់ឆ្នោត ៤នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យ
ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ចាប់ខ្លួន កាលពីវេលាម៉ោង ប្រមាណ
៣រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ នៅម្តុំផ្សារអូឡាំពិក ខណ្ឌចំការមន ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល
បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ពីកន្លែងកត់ឆ្នោត ខាងលើនេះ ការិយាល័យ
បានសុំគោលការណ៍ ពីលោកស្នងការ និងស្នងការរង ហើយដោយមានការឯកភាព
ពីតំណាងអយ្យការនោះ នាយការិយាល័យ បានដឹកនាំកម្លាំងនគរបាល ចុះទៅឡោមព័ទ្ធ
និងធ្វើការចាប់ខ្លួន បានមនុស្ស៤នាក់ ក្នុងនោះម្នាក់ ជាអ្នកកត់ឆ្នោត
និង៣នាក់ទៀត ជាអ្នកទៅចាក់ឆ្នោត ។
មន្រ្តីនគរបាលបានបន្តទៀតថា
ក្រៅពីការចាប់ខ្លួនមនុស្សទាំងនេះ កម្លាំងសមត្ថកិច្ច បានដកហូតនូវវត្ថុតាងមួយ
ជាក់ស្តែងផងដែរដូចជា សន្លឹកសម្រាប់ កត់ឆ្នោត ប៊ិច និង
ក្រដាសលទ្ធផលចេញឆ្នោត ជាដើម។
ក្រោយការចាប់ខ្លួន មនុស្សទាំង៤នាក់
ខាងលើនេះត្រូវបាននាំខ្លួន ទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល
ដើម្បីសួរនាំ និងចាត់វិធានការណ៍ បន្តទៀតតាមផ្លូវច្បាប់ ៕
________________________
ផ្តល់សិទ្ធិដោយ៖ DAP News
ផ្តល់សិទ្ធិដោយ៖ DAP News