កម្ពុជា: មានមនុស្ស៥នាក់របួស ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ
ការប្រារព្ធទិវាពលកម្មអន្តរជាតិនៅកម្ពុជា
បានហ្មងសៅនៅគ្រាចុងក្រោយបន្តិច។ នៅពេលមានមនុស្ស៥នាក់
បានរងរបួសធ្ងន់ និងស្រាលក្នុងការប៉ះទង្គិចគ្នាមួយរយៈពេលខ្លី។
មនុស្ស២នាក់ត្រូវបានគេរាយការណ៍ថា របួសធ្ងន់
និង៣នាក់ផ្សេងទៀតរបួសស្រាល។
លោក ចាន់ សុវ៉ែត មន្ត្រីស៊ើបអង្កេតរបស់អង្គការអាដហុកបានប្រាប់វិទ្យុបារាំអន្តរជាតិ ថា អ្នករងរបួសធ្ងន់ទាំងពីរនាក់នោះគឺជាសកម្មជនគណបក្សសង្គ្រោះជាតិ។ ហើយលោកថា ការប៉ះទង្គិចនៅក្នុងថ្ងៃប្រារព្ធទិវានេះ មានន័យថារដ្ឋាភិបាលហាក់មិនបានបើកឱកាសឱ្យមានការអបអរទិវាអន្តរជាតិ នេះទេ។ លោកស្រីមួរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិវិញ បានថ្កោលទោសការប៉ះទង្គិចទាំងនេះ។ ហើយថា រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវទាំងស្រុង។
លោក ទិត្យ សុធា អ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្មមន្ត្រី បានឆ្លើយតបថា ការប៉ះទង្គិចនេះមិនមែនជាបញ្ហាធំដុំអ្វីនោះទេ ព្រោះដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់សង្គម ទប់ទល់នឹងក្រុមនិយមជ្រុលរបស់គណបក្សប្រឆាំង។ គណបក្សប្រឆាំងដែល លោក អ្នកនាំពាក្យបានចោទថា បានយកទិវាសិទ្ធរបស់ពលកម្មករ ដើម្បីមហិច្ចតានយោបាយរបស់ខ្លួន ក្នុងខណៈដែលសហជីពផ្សេងៗទៀត បានប្រារព្ឋទិវាអន្តរជាតិនេះប្រកបដោយសន្តិវិធីនោះ។
សូមរម្លឹកថា ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ១ឧសភានេះ គណបក្សសង្គ្រោះជាតិបានដង្ហែក្បួនមនុស្សជាច្រើនពាន់នាក់មួយជុំ ទីក្រុងភ្នំពេញ។ ជាដំបូងគឺបានទៅដាក់កម្រងផ្ការម្លឹកវិញ្ញាណក្ខននៅសួនការណាឌី យ៉ាផ្លូវវ៉េងស្រេង។ ផ្លូវវ៉េងស្រេងដែលជាទីតាំងផ្ទុះបាតុកម្មហិង្សាបង្ហូឈាមដែលបាន បណ្តាលឱ្យកម្មករ៥នាក់បានស្លាប់កាលពីខែមករាកន្លងទៅ។ ដោយឡែកទីលានប្រជាធិបតេយ្យ គឺជាទីតាំងទី២ដែលក្បួនគណបក្សប្រឆាំងដង្ហែទៅកាន់ ប៉ុន្តែត្រូវបានរារាំងពីសំណាក់អាជ្ញាធរយ៉ាងតឹងរឹង។
ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិនេះដែលបានស្រអាប់ដោយការប៉ះទង្គិច គ្នានេះ លោក សម រង្ស៊ី បានប្រកាសធ្វើបាតុកម្មសាជាថ្មីដើម្បីទាមទារឱ្យមានការដោះលែងកម្មករ កំពុងជាប់ឃុំទាំង២១ នាក់៕
__________________________
ប្រភពព័ត៌មានពី៖ RFI ខេមរភាសា