ឈូក បណ្ឌិត នៅតែអាចបន្តរស់នៅក្រៅសំណាញ់ច្បាប់
លោកឈូក បណ្ឌិត ពេលបង្ហាញខ្លួននៅសាលាឧទ្ធរណ៍កាលពីខែកុម្ភៈឆ្នាំ២០១៣។ រូបថត ហេង ជីវ័ន
អ្នកជិតខាងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ
បាននិយាយថា គាត់បានឃើញក្មួយប្រុសរបស់លោក ឈូក បណ្ឌិត
ចេញចូលផ្ទះនោះ ប៉ុន្តែមិនមែនលោក ឈូក បណ្ឌិត ទេ។
បុរសដដែលបានបញ្ជាក់កាលពីថ្ងៃអង្គារថា៖ «ខ្ញុំមិនបានឃើញ
គាត់ជាយូរមកហើយ ហើយខ្ញុំ ក៏មិនដឹងថា គាត់នៅទីណាទេនៅពេលនេះ។
មិនមាននរណាម្នាក់ចាប់អារម្មណ៍នឹងគាត់ទៀតទេ
ព្រោះគេរវល់រកស៊ីធ្វើការងាររបស់ពួកគេ»។
ផ្ទះពីរជាន់ធំ ល្វឹងល្វើយ របស់លោក ឈូក
បណ្ឌិត ត្រូវឡោមព័ទ្ធដោយរបងដ៏ធំ។ ប៉ុន្តែអ្នកដែលធ្វើការ
ហើយរស់នៅក្បែរនោះបាននិយាយថា អតីតអភិបាល ក្រុងបាវិត រូបនេះ
មិនបានបង្ហាញមុខចាប់តាំងពីការបាញ់ប្រហារទៅលើកម្មករ ៣
នាក់ឲ្យរងរបួសធ្ងន់កាលពី ឆ្នាំ២០១២ នៅតំបន់សេដ្ឋកិច្ចពិសេស
មេនហាតធេន មកម៉្លេះ។
ផ្ទះនេះនៅជិត
បើបើកពីតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន តាមផ្លូវជាតិលេខ ១
ជាទីដែលកម្មករនៅពេលថ្មីៗនេះ បានតវ៉ា
ដែលបានឆ្លុះបញ្ចាំងពីបាតុកម្មកាលពី ខែកុម្ភៈ ឆ្នាំ២០១២
ដែលសាលាដំបូង ខេត្តស្វាយរៀង កាលពី ខែមិថុនា ឆ្នាំ២០១៣
បានសម្រេចផ្តន្ទាទោស លោក ឈូក បណ្ឌិត ឲ្យជាប់ពន្ធនាគារ ១៨
ខែពីបទបាញ់កម្មការិនីរោងចក្របីនាក់ឲ្យរងរបួស
ខណៈដែលពួកគេកំពុងតវ៉ានៅមុខរោងចក្រ កៅវេ។
ចាប់តាំងពីត្រូវបានតុលាការផ្តន្ទាទោសលោក
ឈូក បណ្ឌិត មិនដែលត្រូវបានចាប់ខ្លួនទេ។ ក្រុមអ្នករិះគន់
បាននិយាយថា ប៉ូលិស
មិនបានខិតខំរកចាប់ខ្លួនអតីតមន្ត្រីរដ្ឋាភិបាលមានអំណាចរូបនេះ
ឡើយ។
ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិ
មនុស្សកម្ពុជា លោក អ៊ូ វីរៈ កាលពីថ្ងៃម្សិលមិញ បាននិយាយថា
បើគិតពីការមិនអនុវត្តច្បាប់ភ្លាមៗ ដើម្បីចាប់ខ្លួន ឈូក បណ្ឌិត លោក
មិនមានការភ្ញាក់ផ្អើលទេប្រសិនបើអតីតអភិបាល ក្រុងបាវិត
រូបនេះចេញចូលផ្ទះរបស់គាត់ចាប់តាំងពីតុលាការផ្តន្ទាទោស។
លោកបានបញ្ជាក់ថា៖ «ពិតណាស់ ខ្ញុំ គិតថា
ពួកគេឲ្យគាត់រួចខ្លួន ដោយធ្វើដំណើរចេញចូលផ្ទះរបស់គាត់។
ពួកគេមិនបានខិតខំពិតប្រាកដ ដើម្បីចាប់ខ្លួនគាត់ទេ
ដូច្នេះតើនរណានឹងតាមដានគាត់ ប្រសិនបើរដ្ឋាភិបាលមិនធ្វើ?»។
គេមិនឃើញមានរបាំងប៉ូលិស
ឬសញ្ញាឃ្លាំមើលណាមួយនៅឯផ្ទះរបស់លោក បណ្ឌិត
ឬអគារជាច្រើននៅជុំវិញផ្ទះរបស់គាត់នោះទេកាលពីថ្ងៃអង្គារ៕ NR
___________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍