បុរសចំណាស់ ជនជាតិប៉ូឡូញម្នាក់ ចងក សម្លាប់ខ្លួន ក្នុងវិហារយ៉េស៊ូ សង្ស័យការញៀនថ្នាំធ្វើទុក្ខ
ព្រះសីហនុ ៖ បុរសចំណាស់
ជនជាតិប៉ូឡូញ ត្រូវបានគេប្រទះឃើញ ចងក ធ្វើអត្តឃាត សម្លាប់ខ្លួនក្នុង
បន្ទប់ស្នាក់នៅបណ្តោះអាសន្ន ក្នុងវិហាយេស៊ូមួយ កន្លែង ក្នុងក្រុងព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា
ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង ១៦
និង៣០នាទី ស្ថិតក្នុងវិហារ សហគមន៍ កាតូលិក ក្រុមទី១០ ភូមិ២ សង្កាត់លេខ៣
ក្រុង ខេត្តព្រះសីហនុ ជនរងគ្រោះ ដែលបានចងកសម្លាប់ខ្លួន
ទៅនឹងធ្នឹមស្លាបព្រិលបន្ទប់មាន ឈ្មោះ WEGLARSKI WALDEMAR CZESLAW ភេទប្រុស
អាយុ ៥៩ ឆ្នាំ ជនជាតិប៉ូឡូញ កាន់លិខិតឆ្លង ដែនលេខ EE 8735429 ចុះថ្ងៃទី១០
ខែមករា ឆ្នាំ២០១៣ ផុតកំណត់ថ្ងៃទី១០ ខែមករា
ឆ្នាំ២០២៣ និង មានទិដ្ឋាការលេខ TI 00048943 ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤
ផុតកំណត់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០១៤ ។
ប្រភពពីសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា
បុរសជនរងគ្រោះនេះ បានចូលព្យាបាល នៅមន្ទីរពេទ្យ បង្អែក ខេត្តព្រះសីហនុ
មួយដងដែរ កាលពី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ ដោយកាលនោះ ជនរងគ្រោះ
បានប្រើប្រាស់គ្រឿងញៀនជ្រុល រហូតបានមួយអាទិត្យ ក៏បានចាកចេញពីមន្ទីរពេទ្យវិញ
ប៉ុន្តែ គ្មានប្រាក់ ក៏មិនដឹងស្នាក់នៅទីណា ក៏បានសមាគម សាលាដុន បូស្កូ
ស្នើទៅវិហារសហគមន៍កាតូលិក ឲ្យស្នាក់នៅ បណ្តោះអាសន្ត ដើម្បីរង់ចាំទំនាក់
ទំនងទៅម្តាយរបស់គាត់ នៅប្រទេសប៉ូឡូញរហូតដល់សព្វថ្ងៃ ។ ក្រោយ
មកទម្រាំរកអ្នកបកប្រែភាសាប៉ូឡូញបាន (ជនរងគ្រោះមិនចេះអង់គ្លេស) រូបគាត់
ក៏បានទំនាក់ទំនងទៅ ម្តាយរបស់គាត់ នៅប្រទេសប៉ូឡូញ
ប៉ុន្តែការវេរប្រាក់មកឲ្យរូបគាត់ ត្រូវជួបប្រទះនូវបញ្ហាដោយសារទិដ្ឋា
ការរបស់គាត់ហួស សុពល ភាព
គាត់ក៏បានស្នើទៅម្តាយរបស់គាត់ឲ្យផ្ញើប្រាក់ចូលមកវិហារ សហគមន៍ កាតូលិកវិញ
តែម្តាយរបស់គាត់មិនព្រម ។ ស្រាប់តែក្រោយមក គេក៏ប្រទះ ឃើញ គាត់ចងក
សម្លាប់ខ្លួន តែម្តង ។ ដោយមិនបានទទួលប្រាក់នោះនៅឡើយទេ ។ លោកវេជ្ជ សែជូ
សិទ្ធិជោត អនុប្រធានមន្ទីរ សុខាភិបាល ខេត្តព្រះ សីហនុ
ដែលបានចូលក្នុងការធ្វើកោសល្យវិច័យ នោះ បានមានប្រសាសន៍ថា ជន រងគ្រោះបានចងក
ធ្វើអត្តឃាតសម្លាប់ខ្លួន ក្នុងអំឡុងប្រហែល ជា ៩ព្រឹក ថ្ងៃទី៣០ ខែមេសា
ឆ្នាំ២០១៤ ដោយសង្ស័យ កើតជំងឺធុញថប់អារម្មណ៍ (Stress)
ព្រមទាំងមានជំងឺថ្លើមផងដែរ ព្រោះជនរងគ្រោះ ធ្លាប់ មក ព្យាបាល
នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយកាលនោះ គាត់បានប្រើប្រាស់សារធាតុគ្រឿងញៀនជ្រុល
។
សមត្ថកិច្ចក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្ន
សពជនរងគ្រោះ ត្រូវបានស្ថានទូតទំនាក់ទំនង ទៅម្តាយរបស់
ជនរងគ្រោះនៅប្រទេសប៉ូឡូញរួចហើយ ដោយម្តាយរបស់ជនរងគ្រោះ
អនុញ្ញាតឲ្យបូជានៅវត្តឥន្ធញ្ញាណ (ហៅវត្តក្រោម) ហើយយកធាតុទៅទុក
នៅវិហារសហគមន៍កាតូលលិកឲ្យគាត់ផង ៕