ក្មេងស្រីអាយុ១៥ឆ្នាំ២នាក់ ទម្លាយរឿងមេខ្យល់បោកយក ទៅលក់ព្រហ្មចារីនៅក្នុងទឹកដីថៃ
លោកអ៊ិត សាវុធ ជំនួយការភូមិ
ប្រជាធម្មលិច បានឱ្យដឹងថា ក្មេងស្រី ទាំង២ខាងលើទី១-ឈ្មោះ
វ.ស.ន អាយុ ១៥ឆ្នាំ និងទី-ឈ្មោះ អ.ស.ច អាយុ១៥ ឆ្នាំ
ដូចគ្នា អ្នកទាំង២រស់នៅភូមិប្រជា ធម្មលិច សង្កាត់ផ្សារកណ្ដាល
ក្រុង ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។
លោកជំនួយការភូមិបានបន្ដថា បើ
យោងតាមក្មេងស្រីរងគ្រោះទាំង២នាក់ បានអះអាងថា កាលពីថ្ងៃទី១៤
ខែមីនា ឆ្នាំ២០១៤ កន្លងទៅមានស្ដ្រីម្នាក់ឈ្មោះ ឡូត ឡៃ
អាយុ២៧ឆ្នាំ ជាអ្នកជិតខាងនឹងគ្នាបានមកសុំ
ឪពុកម្ដាយពួកនាងដើម្បីទៅធ្វើការចែក
បៀរនៅក្នុងកាស៊ីណូមួយកន្លែងក្បែរ ផ្សាររុងក្លឿ ក្នុងទឹកដីថៃ
ប៉ុន្ដែពេលដែល ពួកនាងទៅដល់ទីនោះស្ដ្រីមេខ្យល់ឈ្មោះ ឡៃ
នោះបានយកពួកនាងទៅបង្ខាំងចាក់
សោទុកដើម្បីលក់ព្រហ្មចារីរបស់ពួក នាងទៅវិញ ។
បើតាមក្មេងស្រីរងគ្រោះឈ្មោះ វ.ស.ន
អះអាងថា រូបនាងត្រូវមេខ្យល់លក់
ព្រហ្មចារីទៅឱ្យបុរសជនជាតិខ្មែរម្នាក់
ក្នុងតម្លៃ២.០០០បាត(លុយថៃ) ។
ចំណែកក្មេងស្រីរងគ្រោះអ.ស.ច
បានអះអាងថា រូបនាងត្រូវមេខ្យល់លក់
ព្រហ្មចារីយ៍ឱ្យបុរសជនជាតិថៃក្នុងតម្លៃ ៨.០០០បាត
ប៉ុន្ដែប្រាក់៨.០០០បាតនេះ ត្រូវមេខ្យល់ឈ្មោះឡៃ
ខ្ចីអស់ចំនួន៦.០០០ បាត ដូច្នេះនាងនៅសល់តែ២.០០០បាត ប៉ុណ្ណោះ ។
ក្មេងស្រីរងគ្រោះទាំង២នាក់បាន
បញ្ជាក់ថា មូលហេតុដែលគេលាក់បាំង មិនហ៊ានទម្លាយរឿងនេះ
ព្រោះតែរូបនោះ មេខ្យល់បានគំរាមសម្លាប់ប្រសិនបើ
ពួកនាងហ៊ានទម្លាយរឿងនេះប្រាប់ដល់ អ្នកផ្សេង ។
តាមសេចក្ដីរាយការណ៍បានឱ្យដឹង ដែរថា
នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៤
ក្មេងស្រីរងគ្រោះទាំង២នាក់បាន
ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារ
កណ្ដាលដើម្បីឱ្យសមត្ថកិច្ចមានវិធាន
ការនិងស្រាវជ្រាវចាប់ខ្លួនមេខ្យល់មក ផ្ដន្ទាទោសតាមច្បាប់ ។
ដោយឡែកស្ដ្រីម្នាក់ដែលនាំក្មេងស្រី
ទាំង២នាក់ទៅកាន់ស្នាក់ការភូមិប្រជា
ធម្មលិចនិងជាម្ដាយក្មេងស្រីរងគ្រោះបាន ឱ្យដឹងថា
ក្រោយពីកូនរបស់ពួកគាត់ មានរឿងដូច្នេះកើតឡើងពួកគេមិនបាន
ប្រាប់ឪពុកម្ដាយឱ្យដឹងឡើយ ព្រោះតែ
ការគំរាមសម្លាប់របស់មេខ្យល់និង បុរសជនជាតិខ្មែរដែលបានដេកនៅជា
មួយកូនស្រីឈ្មោះ វ.ស.ន ៕
ប្រភពពី នគរវត្ត