កូនស្រីពៅគំរាមសម្លាប់ ខ្លួនបើឪលែងលះម៉ែដែលផិតក្បត់
លោកសួន លី
ដែលត្រូវប្រពន្ធផិតក្បត់បានព្យាយាមអង្វរកូនស្រីឱ្យកាត់ចិត្ដ
ពីម្ដាយដែលផិតក្បត់ឪពុកនោះ ប៉ុន្ដែ កូនស្រីពៅតបវិញថា
“ឱ្យកូនកាត់ចិត្ដ
ម្ដេចទៅឪលើកលែងទោសឱ្យម៉ែម្ដងទៅបើឪនៅតែបង្ខំលែងលះម៉ែកូនពិតជា
មិន រស់ទេក្នុងជាតិនេះព្រោះកូនស្រលាញ់ ឪស្មើនឹងកែវភ្នែក,
ប៉ុន្ដែកូនក៏ស្រលាញ់ ម៉ែស្មើជីវិតកូនដែរ ព្រោះម៉ែបានថ្នាក់
ថ្នមកូនតាំងពីតូច ឯឪជាអ្នករកស៊ីចិញ្ចឹម កូន
ដូច្នេះកូនមិនអាចអត់អ្នកទាំង២ បានទេ”។
កូនស្រីពៅបាននិយាយទៀតថា
បើប្រុសៗក្បត់ប្រពន្ធខាងប្រពន្ធអាចលើក
លែងទោសឱ្យបានឱ្យតែបញ្ចប់ជាមួយ ស្រីៗខាងក្រៅនោះទៅ
ចុះរឿងនេះហេតុ អ្វីបានជាឪមិនអាចលើកលែងឱ្យម៉ែបាន យ៉ាងដូច្នេះ
។ នាងនិយាយថា “សង្ឃឹម ថាឪមិនបញ្ចប់ជីវិតកូនដោយសារការ
លែងលះនោះទេ” ។
លោកសួន លី ដែលមានអាយុ៥០ឆ្នាំ
ទៅហើយនោះកំពុងប្រឈមទៅនឹងការ សម្រេចចិត្ដដ៏តឹងតែងមួយ ។ លោក
កំពុងតែដើរគិតអង្គុយគិតសម្រក់ទឹក
ភ្នែកក្នុងជម្រើសដ៏តឹងតែងនេះដែលម្ខាងជាកូនស្រីជាទីស្រលាញ់
និងម្ខាងទៀត ជាប្រពន្ធដែលផិតក្បត់ ។ រហូតមកដល់
ពេលនេះលោកសួនលីមិនទាន់សម្រេច ចិត្ដយ៉ាងណាឱ្យច្បាស់នៅឡើយទេ ។
លោកសួន លី បាននិយាយប្រាប់អ្នក
កាសែតថា លោកបានរៀបអាពាហ៍ពិ ពាហ៍ជាមួយអ្នកស្រី សាំង សុខុម
រហូត មានកូនពូនជាចៅទៅហើយ ។ កន្លងមក
បានណែនាំអប់រំភរិយាជាញឹកញាប់
ដោយដឹងឮល្ហិចល្ហៀងពីអ្នកជិតខាងអំពី ករណីផិតក្បត់នេះ ។
ប៉ុន្ដែភរិយារបស់ លោកមិនត្រឹមតែមិនស្ដាប់ប៉ុណ្ណោះទេ
ថែមទាំងរកមុខអ្នកនិយាយនោះទៀត ។
ដោយសារតែមិនចង់ឱ្យមានរឿងរ៉ាវវែង
ឆ្ងាយលោកក៏បានចំណាយប្រាក់ដើម្បីឱ្យ
អ្នកភូមិតាមដានមើលសកម្មភាពភរិយា របស់ខ្លួនរហូតដឹងការពិត ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧
ខែឧសភា ឆ្នាំ២០១៤ លោក សួន លី
បានដឹកនាំមន្ដ្រីនគរបាលប៉ុស្ដិ៍រវៀង និង
នគរបាលអធិការដ្ឋានក្រុងដូនកែវទៅនាំខ្លួនភរិយានិងប្រុសសហាយពី
ក្នុងផ្ទះ សំណាក់មានមានជាយក្រុងស្ថិតនៅក្នុងភូមិអូរស្វាយចេក
សង្កាត់រកាក្រៅ ក្រុង ដូនកែវ ។ នគរបាលបានចំណាយពេល
យ៉ាងយូរម៉ោងទម្រាំបាននាំខ្លួនគូស្នេហ៍
វ័យចំណាស់ទៅកាន់អធិការដ្ឋាននគរ
បាលក្រុងខណៈដែលគូស្នេហ៍ទាំង២នាក់
នេះដឹងខ្លួនថាគេតាមទាន់មិនព្រមបើកទ្វារបន្ទប់ផ្ទះសំណាក់តាមការ
ស្នើសុំរបស់នគរបាលឡើយ ។
បុរសជាគូស្នេហ៍របស់ស្ដ្រី សាំង សុខុម
ឈ្មោះ ប៉ុល ចិន អាយុ៦០ឆ្នាំ មានភរិយា និងកូននៅភូមិរំដួល ឃុំ
ត្រញំងក្រសាំង ស្រុកបាទី បានចំណាយ
ប្រាក់៦រយដុល្លារទៅឱ្យបុរសជាប្ដីស្រប
ច្បាប់របស់គូស្នេហ៍ជាថ្នូរនឹងការបញ្ចប់
រឿងដោយមិនប្ដឹងផ្ដល់អ្វីទេ ។
បុរសសួន លី ទទួលយកប្រាក់៦រយ
ដុល្លារពីបុរសជាសហាយភរិយាជាមួយ នឹងការបញ្ជាក់ថា
នឹងលែងលះភរិយា របស់ខ្លួនទៅតាមផ្លូវច្បាប់ ។ ប៉ុន្ដែឥឡូវ
នេះគាត់កំពុងដើរដល់ផ្លូវដ៏លំបាកសម្រេច ចិត្ដមួយ
នៅគ្រាដែលកូនស្រីពៅគំរាម សម្លាប់ខ្លួន ប្រសិនបើឪពុកលែងលះ
ម្ដាយមែននោះ ៕
ប្រភពពី នគរវត្ត