យុវជនឈាមរាវស្រវឹងស្រា ឃើញដូនជីអាយុ៧៧ឆ្នាំ ស្មានតែស្រីក្មេង ចាប់រំលោភហើយសម្លាប់ចោល

5/21/2014 0 Comments A+ a-


42បាត់ដំបង៖ យុវជនឈាមរាវស្ទាវ ​តណ្ហាក្រាស់ម្នាក់ បានផឹកស្រាជោគខ្លួន វង្វេងវង្វន់ បាត់បង់ស្មារតី ទប់អារម្មណ៍មិនបាន ក៏ចូលទៅ​ចាប់ រំលោភ​យាយជី​ អាយុ​៧៧​ឆ្នាំ​ម្នាក់ ដែល​កំពុង​តែសម្រាក ក្នុង​កុដិ​ម្នាក់ឯង ខណៈដែលកំពុងធ្វើសកម្មភាព នោះយាយជីខំប្រឹង​ស្រែកឱ្យគេជួយនិងរើបំខ្លាំង ​បណ្តាលឱ្យ​ជនសង្ស័យច្របាច់ កនិង​ខ្ទប់មាត់​ច្រមុះ​​រហូត​ដាច់ដង្ហើម​ស្លាប់​។
ហេតុការណ៍នេះ បានកើតឡើង កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​១៩​ខែឧសភា ឆ្នាំ​២០១៤​នៅ​វត្ត​ អូរ​ស្បែក​ប្រើស​ ភូមិ​កៀន​ទំនៀប ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។ជន​សង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ ខ្លួន​កាលពីវេលា​ម៉ោង​៣​ព្រឹក​ថ្ងៃទី​២០ ​ខែឧសភា​ ឆ្នាំ​២០១៤​ នៅនិងលំនៅដ្ឋាន។
​ លោក​សុង សុភ័ក្ត្រ​អធិការ​ស្រុក​ភ្នំព្រឹក​បានអោយដឹងថា ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​សារ៉េត គឹម​ហាក់ អាយុ​២២​ឆ្នាំ ស្នាក់​បណ្តោះអាសន្ន​ក្នុងភូមិ​កើតហេតុ​មាន​ទីលំនៅ​ភូមិ​ព្រៃទទឹង​ឃុំ​អូរ​ តា​គី​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​ចំណែក​យាយជី​រងគ្រោះ​ស្លាប់​មានឈ្មោះ​ វី នី អាយុ​៧៧​ឆ្នាំ ស្នាក់​បណ្តោះអាសន្ន​ក្នុង​វត្ត​កើតហេតុ ​មាន​ស្រុកកំណើតនៅភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
​ជនសង្ស័យ​បាន​សារភាព ប្រាប់ប៉ូលិសថា​ខ្លួន​បាន​ផឹកស្រា​តាំងពី​ម៉ោង​៣​រសៀល​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៤​រហូតដល់​យប់​ជ្រៅ​ស្រវឹង​ជោគជាំ​ហើយ​នៅ​ម៉ោង​២១​មុនពេល​កើតហេតុ​ ខ្លួន​ស្រេកឃ្លាន​តណ្ហា​ពេក​បាន​ឡើងទៅ​កុដិ​ចាប់រំលោភ​យាយជី​ដែលកំពុង​ សម្រាក ក្នុងកុដិ​។ពេល​រំលោភ​គាត់​រើ​បំរាស់​ស្រែក​ខ្លាំងពេក​ខ្លួន​ភ័យខ្លាច​ អ្នកផ្សេង​ដឹង​ក៏​យកដៃ​ខ្ទប់មាត់​ច្របាច់ក​គាត់​រហូត​ដាច់ខ្យល់​ស្លាប់​ តែម្តង​។
បន្ទាប់ពីរំលោភបានសម្រេច ជនសង្ស័យ​បានរត់គេច​ខ្លួនទៅពួន​ផ្ទះ​អ្នកភូមិ​លុះ​ម៉ោង​៣​ភ្លឺ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៤​ក៏ត្រូវ​នគរបាល​ឃាត់ខ្លួន​តែម្តង​។​ក្រោយពី​ក្រុមគ្រូពេទ្យ​ ពិនិត្យ​សព​បានឃើញ​មាន​ទឹកកាម​នៅ​និង​យោនី​សព​និង​ស្នាម​ម្រាមដៃ​ជនសង្ស័យ​ លើ​មុខ​និង​ក​សព​។​សន្និដ្ឋានថា​សព​ត្រូវគេ​រំលោភ​បានសម្រេច​ហើយ​ជនសង្ស័យ​ ខ្ទប់មាត់​ច្របាច់ក​ស្លាប់​។​បច្ចុប្បន្ន​សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យ ​ត្រូវប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​ តាមផ្លូវ​ច្បាប់​៕4f
1
2
ប្រភពពី Free Press Magazine