កាត់ទោស ប្រហារជីវិត អតីតមហាសេដ្ឋីរ៉ែ ពីបទ បង្កើតក្រុម សង្គមងងឹម “ម៉ាហ្វៀរ”

5/23/2014 0 Comments A+ a-


liuhan-0523-net-23-05-2014--13-35-08ព័ត៌មានអន្តរជាតិ ៖ វេលាព្រឹកម៉ោងជិត ១០ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៤ នេះ បើយោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន រដ្ឋចិន ស៊ិនហួរ អោយដឹងថានៅព្រឹកថ្ងៃសុក្រនេះ តុលាការកំពូល របស់ប្រទេសចិន បានសម្រេចកាត់ ទោស ប្រហារជីវិត អតីត មហាសេដ្ឋីរ៉ែ ប្រចាំប្រ ទេសលោក Liu Han ។
សេចក្តីរាយការណ៍ ដដែល បញ្ជាក់អោយដឹងថា តុលាការ The Xianning Intermediate People ប្រ ចាំខេត្ត Hubei ភាគកណ្តាលប្រទេសចិន នៅអំឡុងថ្ងៃ សុក្រនេះ ពោល វេលាព្រឹកមិញ ប៉ុន្មានម៉ោង មុននេះបន្តិច បានធ្វើការប្រកាសសាលក្រម សម្រេចកាត់ទោស បេក្ខភាព អតីត មហាសេដ្ឋីរ៉ែ ប្រចាំ ប្រទេសរូបនេះ​ ក្រោយពីបានរកឃើញថា គាត់ជាអ្នកបង្កើត     ក៏ដូចជា  មេដឹកនាំ ក្រុមសង្គមងងឹម​ ម៉ាហ្វៀរ ដែលមានសមាជិត ដល់ទៅ ៣៦ នាក់ ៕
ប្រភពពី  ៖ ស៊ិនហួរ