ប្រពន្ឋរត់តាមប្រុសថ្មី ចោលប្តីនិង០៦នាក់់អស់ពេលជាង១ឆ្នាំ ប្តីគ្រាំគ្រាចិត្តខ្លាំងចង ក សម្លាប់ខ្លួន
ហេតុការណ៍ ដ៍សោកសង្រេងខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង ០៩ និង៣០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១ ៤ នៅចំនុច
ភូមិគំនរបេង ឃុំ សេរីមានជ័យ ស្រុកសំពៅលូន ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះ
មានឈ្មោះ រឿន រក្សា ភេទ ប្រុសអាយុ៤៨ ឆ្នាំ ។ចំណែកស្រ្តីជាប្រពន្ឋ ដែលរត់ចោល
ប្តី មានឈ្មោះ ចែ ជូចអាយុ៤២ឆ្នាំ ។
តាមការឲ្យដឹងពីលោក សម សារឿន មេភូមិគំនរបេង
បានមានប្រសាសន៍អោយដឹងថា ជនរងគ្រោះ ក្រោយពីប្រពន្ឋ រត់ចោលទៅ ប្រទេសថៃ
បាត់អស់រយៈពេល ជាងមួយឆ្នាំ ជនរងគ្រោះ ហាក់ក្រៀមក្រំ ទឹក មុខស្រពាប់ ស្រពោន
ជា រៀងរាល់ថ្ងៃ ហាក់បីដូចជា គ្មានព្រលឹង នៅក្នុងខ្លួនអីចឹង។លោកបន្តទៀតថា
ទោះបីជាប្រពន្ឋរត់ចោលក្តី ក៏ប្តីរូបនោះ នៅតែខិតខំ រកស៊ីចិញ្ចឹមកូន
ទាំង០៦នាក់ មិនអោយដាច់បាយឡើយ។ប៉ុន្តែជាអកុសល បែជាបុរសខាងលើគិតខ្លី
សម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនចោលកូនប្រុស
ស្រីឲ្យនៅកំព្រាដូចកូនរលកព្រៃត្រូវព្រានប្រហារមេបាឲ្យក្ស័យដូច្នេះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច
ប៉ូលិសបានចុះទៅត្រួតពិនិត្យ លើសាកសពឃើញថា ជនរងគ្រោះ ពិតជាបានធ្វើ អត្តឃាត
ដោយខ្លួនឯង ពិតប្រាកដមែន។ បច្ចុប្បន្ន សពជនរងគ្រោះ តំកល់ទុកនៅ គេហដ្ឋាន
នៃសព រងចាំក្រុម គ្រួសារមកធ្វើបុណ្យតាម ប្រពៃណី៕ ដោយ បូរី
ប្រភពពី Free Press Magazine
