ព្រះសង្ឃ និងនិស្សិត គ្រោងធ្វើបាតុកម្មប្រឆាំងនឹងការ វាយកម្ទេចខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ
នៅមុខក្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ
ដែលកំពុងត្រូវបានវាយកម្ទេច នៅព្រឹកថ្ងៃអង្គារនេះ
ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត
ប៊ុនទិញ មានសង្ឃដីកាថា
បើរដ្ឋាភិបាលនៅតែធ្វើបែបនេះ
អគាររបស់រដ្ឋផ្សេងៗទៀតនឹងបាត់បង់ជាបន្តបន្ទាប់។ ព្រះអង្គបន្តថា
នឹងដឹកនាំ សិស្ស និស្សិត និងពុទ្ធសាសនិក
ធ្វើបាតុកម្មដើម្បីទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពនេះ។
និស្សិតឆ្នាំទី៤នៅសាកលវិទ្យាល័យមួយ
ក្នុងរាជធានី លោក រីន រ៉េន មានប្រសាសន៍ថា
ពុទ្ធសាសនបណ្ឌិត្យជាបណ្ណាល័យ រក្សាឯកសារដ៏ច្រើនសម្រាប់សិស្ស
និស្សិតសិក្សាស្រាវជ្រាវ
ប៉ុន្តែរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចបិទមិនឲ្យចូលនោះទេ
ដោយអះអាងថា ក្លោងទ្វាររបងកំពុងតែជួសជុល។
លោកយល់ថា
ទៅថ្ងៃអនាគតអាចនឹងបាត់បង់ពុទ្ធសាសនបណ្ឌិត្យទាំងមូលតែម្តង
ខណៈការជួសជុលក្លោងងទ្វារនេះហាក់ដូចជាចម្លែកខុសពីធម្មតា
ព្រោះមានសមត្ថកិច្ច ច្រើនយាមការពារយ៉ាងតឹងតែង។
VOD
មិនអាចសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួង ធម្មការនិងសាសនា លោក
មិន ឃិន បានទេនៅថ្ងៃអង្គារនេះ។ តែតាមព័ត៌មានក្នុងស្រុកឲ្យដឹងថា
កាលពីថ្ងទី៧ ខែឧសភា លោក មិន ឃិន
បានចេញលិខិតមួយអនុញ្ញាតឲ្យរុះរើក្លោងទ្វារ និងរបងពុទ្ធសាសនបណ្ឌិត្យ
ដើម្បីសម្រួលដល់ការសាងសង់ផ្លូវក្រោមដីរបស់ក្រុមហ៊ុនណាហ្គាវើល
ចៀសវាងការបាក់រលំជាយថាហេតុ។
ប្រធានមជ្ឈមណ្ឌលជាតិ និងសីលធម៌សង្គម លោក
ប៉ូ សំណាង បង្ហាញការសោកស្តាយ ចំពោះការវាយក្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ
ដើម្បីឲ្យក្រុមហ៊ុនណាហ្គាវើលធ្វើផ្លូវក្រោមដីនេះ។ លោកថា
បើរដ្ឋាភិការអភិវឌ្ឍន៍បែបនេះ មិនរីកចំរើននោះទេ។
អគារពុទ្ធសាសនបណ្ឌិត្យ
ត្រូវបានសម្ពោធដាក់ឲ្យប្រើ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៨
គឺមុនពេលមានការសង់កាស៊ីណូណាហ្គា។ ពុទ្ធសាសនបណ្ឌិត្យនេះ សាងសងឡើង
ដើម្បីកម្កល់ទុកសៀវភៅធម៌ និងសៀវភៅផ្សេងៗទៀត សម្រាប់ព្រះសង្ឃ
និងសិស្ស សិក្សាជ្រាវជ្រាវជាដើម៕
ប្រភពពី vodhotnews.com