មេដឹកនាំរដ្ឋប្រហារ ប្រាយុទ្ធ ចាន់អូឆា ប្រកាសខ្លួនឯង ជានាយករដ្ឋមន្ត្រីស្តីទី
យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍
ចេញផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០១៤ថា សេចក្តីប្រកាសលេខ ១០
របស់ក្រុមប្រឹក្សារក្សាសណ្តាប់ធ្នាប់ និងសន្តិភាពជាតិ (NPOMC) បានឲ្យដឹងថា
មេបញ្ជាការកងទ័ពជើងគោកថៃ លោក ប្រាយុទ្ធ ចាន់អូឆា
នឹងក្លាយជានាយករដ្ឋមន្រ្តីស្តីទី សម្រាប់គ្រប់គ្រងរដ្ឋបាល។
សេចក្តីប្រកាសនោះ បានឲ្យដឹងទៀតថា
“ក្រុមអ្នកច្បាប់មួយចំនួនបាននិយាយថា សកម្មភាពរបស់ នាយករដ្ឋមន្រ្តី ស្តីទី
គឺស្ថិតនៅក្រោមច្បាប់ ហើយមេដឹកនាំរបស់ NPOMC ឬអ្នកដែលបានតែងតំាងរបស់លោក
ក៏នឹងត្រូវគោរព តាមច្បាប់ សម្រាប់ការចាប់ផ្តើមនេះដែរ”។
គួររំឭកផងដែរថា ក្នុងរយៈពេល ១៦ម៉ោង
នៃការធ្វើរដ្ឋប្រហារ យោធាថៃបានចេញបញ្ជារចំនួនពីរ និងសេចក្តី ប្រកាស ចំនួន
១៩ ដោយបទបញ្ជា និងសេចក្តីប្រកាសទំាងនោះ បានចេញផ្សាយនៅតាមវិទ្យុ និងកញ្ចក់
ទូរទស្សន៍៕
__________
ផ្តល់សិទ្ទិដោយ៖dap-news.com
