បុរស២នាក់ឪពុកកូនត្រូវជនពាល ព្រួតចាក់រងរបួសធ្ងន់នៅក្រុងបាវិត
លោកវរសេនីយ៍ទោ សួស សារិន
នាយកការិយាល័យព្រហ្មទណ្ឌកម្រិត
ស្រាលនៃស្នងការដ្ឋាននគរបាលខេត្ដបាន ឱ្យដឹងថា
ជនរងគ្រោះឈ្មោភោក វន្នី ភេទ ប្រុស អាយុ៤៣ឆ្នាំ
របួសដើមដោះខាង ស្ដាំ២កន្លែងក្លៀកខាងស្ដាំ១កន្លែង
ចុងដង្ហើម១កន្លែង ពោះ១កន្លែង និងសាច់ដុំ ដៃស្ដាំ១កន្លែង
សរុប៦ដែកឆាម។ ទី២-ឈ្មោះសម្បត្ដិ យុទ្ធស៊ីថា ភេទប្រុស
អាយុ២០ឆ្នាំ ត្រូវជាកូន របួសឆ្អឹងជំនីរ
និងក្រោមឃ្លៀកខាងឆ្វេងហូរឈាមស្រោច
ពេញខ្លួនត្រូវក្រុមគ្រួសារយកទៅមន្ទីរ ពេទ្យប្រទេសវៀតណាម។
លោក សួស សារិន បន្ដទៀតថា
ក្រុមជនពាលដៃដល់១-ឈ្មោះ ស៊ុំ ប្រាជ្ញា ភេទប្រុស អាយុ៣២ឆ្នាំ,
២-ឈ្មោះ ស៊ុំ សាខន ភេទប្រុស អាយុ៣៥ឆ្នាំ និងទី៣-ឈ្មោះ ថាច់
ហូវ ភេទប្រុស អាយុ៣៤ឆ្នាំ ។ អ្នកទាំង៣រស់នៅភូមិកណ្ដាល
សង្កាត់ប្រាសាទ ក្រុងបាវិត ។ មុនពេលកើតហេតុកូនប្រុស
ជនរងគ្រោះឈ្មោះ សម្បត្ដិ យុទ្ធដារ៉ា អាយុ២៣ឆ្នាំ
និងបងប្អូនជីដូនមួយឈ្មោះ គង់ ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ
មានទីលំនៅភូមិកើតហេតុ
ជិះម៉ូតូឌុបគ្នាពីរនាក់បងប្អូនមកពីពិធីមង្គលការឯចុងភូមិត្រឡប់
មកផ្ទះវិញ ។
លុះជិះម៉ូតូចេញពីរោងការបានចម្ងាយ៣០០ម៉ែត្រក៏ជួប
បុរស២នាក់បងប្អូនដែលជាជនដៃដល់ជិះ ម៉ូតូបញ្ច្រាសទិសគ្នា
គ្រាន់តែជិះហួសគ្នា បន្ដិចស្រាប់តែជនពាល២នាក់បងប្អូន
បត់ម៉ូតូតាមពីក្រោយរហូតដល់មុខផ្ទះ ជនល្មើសក៏ស្ទាក់សួរថា
ម៉េចឯងបើកភ្លើងហ្វាដាក់មុខអញ ? ជនរងគ្រោះប្រាប់ថា
ម៉ូតូខ្ញុំដាច់ភ្លើងកូដទើបខ្ញុំបើកហ្វា និយាយបានតែប៉ុណ្ណោះ
ស្រាប់តែជន សង្ស័យទាំង២នាក់ចុះមកវាយប្រតាយ ប្រតប់យ៉ាងខ្លាំង។
ក្រោយពីមានសកម្មភាពប្រើអំពើ
ហិង្សាឪពុកជនរងគ្រោះឮសូរកូននិងក្មួយ ស្រែកហៅឱ្យជួយ
ក៏ស្ទុះមកជួយ ខណៈរត់ មកដល់ក៏បានដាស់កូនប្រុសម្នាក់ទៀត
ទៅជួយបង លុះមកដល់ចំណុចកើតហេតុ
ស្រាប់តែជនសង្ស័យ៣នាក់ស្ទុះមកព័ទ្ធ និងចាក់រូបគាត់តែម្ដងទៅ។
ក្រោយពីបង្កហេតុ ជនសង្ស័យទាំង៣
នាក់បានរត់គេចខ្លួន ប៉ុន្ដែដោយជនរង
គ្រោះស្គាល់ក៏បានប្ដឹងនគរបាលប៉ុស្ដិ៍ឃាត់ ខ្លួនឈ្មោះស៊ុំ
ប្រាជ្ញា បានម្នាក់ រីឯ២នាក់ ទៀតបានរត់គេចខ្លួន
ខណៈនគរបាលកំពុង ស្រាវជ្រាវចាត់ការតាមច្បាប់។ បច្ចុប្បន្ន
ជនរងគ្រោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យ
នៅប្រទេសវៀតណាមដើម្បីសង្គ្រោះ ៕
ប្រភពពី នគរវត្ត