បច្ចេកវិទ្យាថ្មីដែលអាច រាយការណ៍ពីអំពើពុករលួយ
លោកព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បាននិយាយថា Bribespot គឺជាបច្ចេកវិទ្យាព័ត៌មានថ្មីលើប្រព័ន្ធអ៊ីនធើណិត ដែលយើងអនុញ្ញាតនិងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋខ្មែរ អាចរាយការណ៍ពីអំពើពុករលួយនៅគ្រប់ទីកន្លែងដែលគាត់ឃើញ។ អាចថា គាត់ជាជនរងគ្រោះ ឬជាសាក្សី អាចរាយការណ៍ភ្លាមៗហើយទិន្នន័យនេះវាបញ្ជូនទៅក្នុងផែនទីនៃប្រទេស កម្ពុជា។
លោក កុល បានលើកជាឧទាហរណ៍មួយថា នៅក្នុងថ្ងៃនឹងមានអ្នករាយការណ៍ចំណុចស្ពានស្ទឹងមានជ័យ១០ទៅ២០នាក់ ថា មានប៉ូលិសយកលុយ។ អីចឹងយើងអាចដឹងថា នៅកន្លែងមានអំពើពុករលួយ ដូច្នេះយើងអាចរាយការណ៍ទៅដល់សមត្ថកិច្ច ឬក៏អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកដែលកាតព្វកិច្ចក្នុងការត្រួតពិនិត្យមន្ត្រី ប៉ូលិស ដើម្បីចាត់វិធានការ។ អីចឹងជាមធ្យោបាយបន្ថែមមួយទៀតដើម្បីងាយស្រួលបង្កលក្ខណៈដល់ពលរដ្ឋ ខ្មែរអាចធ្វើការរាយការណ៍បានភ្លាមៗនិងមានសុវត្ថិភាព។
លោកបានបន្តថា សម្រាប់ប្រជាពលរដ្ឋដែលគ្មានជំនាញខាងកុំព្យូទ័រ អ៊ីនធើណិត គឺអាចទូរស័ព្ទ Hot Line ដែលមានលេខ ១២៩២ ឬ៧៧៧៧យើងអាចកត់ត្រាតាមទូរស័ព្ទហើយយើងបញ្ចូលទិន្នន័យក្នុង Bribespot ដើម្បីឲ្យយើងឃើញទាំងអស់គ្នាអំពីករណីអំពើពុករលួយ។
លោកបានបញ្ជាក់ថា បច្ចេកវិទ្យានេះ គឺជាអ៊ីនធើណិតដែលយើងផ្ញើសារចូលទៅជាទិន្នន័យ ហើយទិន្នន័យនេះគេមានកម្មវិធីរក្សាភាពសម្ងាត់លាក់ទុកទិន្នន័យមិន ឲ្យបញ្ជូនចេញទេ ហើយរាជរដ្ឋាភិបាលក៏មានច្បាប់រក្សាសម្ងាត់នៃអ្នករាយការណ៍ពី អំពើពុករលួយ ប៉ុន្តែបើរដ្ឋាភិបាលមិនរក្សាភាពសម្ងាត់នេះ គឺគាត់បំពានច្បាប់នេះ។
លោកព្រាប កុល បានថ្លែងបន្តថា ខ្ញុំជឿថា យុវជនយើងមានភាពក្លាហ៊ានក្នុងការរាយការណ៍អំពីករណីអំពើពុករលួយ។ កាលពីមុន យើងអង្វរគាត់ ឲ្យគាត់រាយការណ៍អំពីពុករលួយ ប៉ុន្តែឥឡូវខ្ញុំចំណាយពេលច្រើនឃាត់គាត់វិញកុំឲ្យរាយការណ៍ ខ្លាំងពេក ចំៗពេក ហើយក្លាហ៊ានមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ការទទួលពាក្យបណ្តឹងអំពើពុករលួយ តាមទូរស័ព្ទនិងតាមអ៊ីនធើណិត មានការកើន ឡើងតិចតួចនៅឡើយទេ គឺមិនទាន់មានកើនឡើងគួរគត់សម្គាល់ទេ គឺមានប្រមាណពី១០-១៥ភាគរយ។ មានករណីខ្លះ អង្គការតម្លាភាពកម្ពុជា បានដាក់ទៅអង្គភាពពុករលួយដើម្បីធ្វើការស៊ើបអង្កេតហើយចំនួននៃ ការចាត់ការមានចំនួនតិចនៃពាក្យ បណ្តឹងដែលយើងដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ។
លោកបានបន្ថែមថា “យើងសង្កេតមើល អ្វីដែលយើងចង់លើកតម្កើងនេះ គឺរាល់អ្វីដែលជាការសូកសំណូក ការសូកប៉ាន់ ការស៊ីសំណូក ការបង់លុយ គឺយើងមានហេតុផល ក្នុងការរាយការណ៍តាមអ៊ីនធើណិត”៕M /s
លោកព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា
សិក្ខាសាលា Bribespot
បានធ្វើឡើងនៅអគារ Development Innovations Lab សង្កាត់ទួលទំពូង១
ខណ្ឌចំការមននាព្រឹកថ្ងៃទី២៧ខែឧសភានេះ
ប្រភពពី CEN