ជនសង្ស័យ សុំ​កង់​ជិះ​ជាមួយ ហើយ​ចាប់រំលោភ បានសម្រេច

5/26/2014 0 Comments A+ a-


DSC00764កំពង់ឆ្នាំង: យុវជន ​ម្នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៤ បន្ទាប់ពី​ធ្វើ​សកម្មភាព ចាប់រំលោភ​នារី​ម្នាក់ នៅ​ក្នុងភូមិ​ជាមួយគ្នា រហូត​បានសម្រេច​។​
​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​នេះ ឈ្មោះ មឿ​ន វុទ្ធី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ រីឯ​នារី​រងគ្រោះ អាយុ​១៥​ឆ្នាំ​។  
​នារី​រងគ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃទី​២៥ ឧសភា នាង​បាន​ទៅលេង​បុណ្យ នៅក្នុង​ភូមិ ហើយ​បាន​នៅ​មើល គេ​រាំ​ធុងបាស់ រហូតដល់​ព្រលប់ ទើប​ត្រឡប់មកផ្ទះ​វិញ​។ ក្នុងខណៈ​ពេលនោះ ជនសង្ស័យ​ឈ្មោះ មឿ​ន វុទ្ធី បាន​សុំ​ជិះ​កង់​មកជា​មួយ​។ លុះ​មកដល់​ផ្លូវបត់ ចូល​ផ្ទះ​នាង ឈ្មោះ​វុទ្ធី បានអោយ​ជូនទៅ​មុខ​បន្តិច ដោយ​ប្រាប់ថា មាន​មិត្តភក្តិ​របស់គេ នៅចាំ​ខាងមុខ នាង​ក៏​យល់ព្រម​។ នៅពេល​ទៅដល់​កន្លែង​ស្ងាត់ ឈ្មោះ​មឿ​ន វុទ្ធី ក៏បាន​ចាប់រំលោភ​នាង បានសម្រេច​តែម្តង​។
​នារី​រងគ្រោះ បាន​អោយដឹងទៀតថា ក្រោយពី​រំលោភ នាង​បានសម្រេច​ហើយ ឈ្មោះ​វុទ្ធី បានគេច​ខ្លួន​បាត់ទៅ​។ ចំណែក​រូបនាង ក៏​បានមក​ប្រាប់​ឪពុកម្តាយ អោយបាន​ដឹង ពី​រឿងនេះ​ផងដែរ​។ ហើយ​ឪពុកម្តាយ​របស់​នាង បាន​ទៅប្តឹង​សមត្ថកិច្ច​តែម្តង​។​
​ជនសង្ស័យ បាន​ឆ្លើយ​សារភាព ប្រាប់​សមត្ថកិច្ច​ថា រូបគេ​មិនបាន​បង្ខំ អោយ​នាង​ជូនទៅ​ទេ ប៉ុន្តែ​នាង​បាន​ឌុប​រូបគេ ទៅ​បង្ហួស​ទៅក្នុង​ព្រៃ​ជើងភ្នំ ឃើញ​ឱកាសល្អ ក៏​ធ្វើ​សកម្មភាព​រំលោភ​តែម្តង​៕V/L

ប្រភពពី CEN