មេទ័ពថៃទទួលរាជានុញ្ញាតិពីព្រះមហាក្សត្រ ឱ្យដឹកនាំប្រទេស
បើតាមលោកប្រយុទ្ធ ព្រះមហាក្សត្រថៃ ភូមិបុល
អាប់ឌុលយ៉ាដេត បានផ្ដល់នូវរាជានុញ្ញាតិដល់រូបលោក ធ្វើការដឹកនាំ ប្រទេសថៃ
លៃយ៉ាងណាឱ្យមានស្ថិរភាព និងសន្តិសុខ សណ្ដាប់ធ្នាប់ឡើងវិញ
ក្រោយពីបានឆ្លងកាត់រយៈកាល៨ខែ នៃ ភាពចលាចលនយោបាយ រួមមានបាតុកម្ម កុប្បកម្ម
និងអំពើហិង្សានានា ពីសំណាក់ក្រុមអាវលឿង និងក្រុមអាវក្រហម។
លើសពីនេះទៅទៀត លោកប្រយុទ្ធ បានប្រកាសថា
លោកនឹងព្យាយាមធ្វើកំណែទម្រង់ឆ្ពោះទៅកាន់ការបោះឆ្នោតមួយ នាពេលខាងមុខ
ដែលលោកមិនបានបញ្ជាក់ថាពេលណានោះទេ។
ការប្រកាសរបស់លោកប្រយុទ្ធពីការគាំទ្រពីសំណាក់ព្រះរាជវាំងឱ្យលោកដឹកនាំប្រទេសនេះ
មិនបានបញ្ជាក់ច្បាស់ថាតើ
ព្រះរាជវាំងថែមទាំងធ្លាប់បញ្ជាឱ្យលោកដឹកនាំរដ្ឋប្រហារកាលពីថ្ងៃសុក្រនោះ
ឬក៏យ៉ាងណានោះទេ តែកាលថ្ងៃម្សិលមិញ លោកបានប្រកាសរំលាយព្រឹទ្ធសភា
ហើយលើកបន្តុបខ្លួនឯងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន ក្នុងអន្តរកាលដែលផ្ទៃ
ប្រទេសថៃទាំងមូលកំពុងត្រូវដឹកនាំដោយយោធា
ក្រោយរដ្ឋប្រហារលើកទី១៩ក្នុងប្រវត្តិសាស្ត្រ៕
ប្រភពពី
Free Press Magazine ·