ឱក សុគន្ធ​កញ្ញា តារា​​ដំបូង​របស់​កម្ពុជា ដែល​ក្រុមហ៊ុន​ជប៉ុន ដាក់​ជា ម៉ាក​សម្លៀកបំពាក់

5/23/2014 0 Comments A+ a-


Brand_Japan_Khmer_Singer_CEN_23_05_14 (2)ភ្នំពេញ: ក្រុម ​ហ៊​ន Sovereign Retail Group ជា​ដៃគូ​របស់ World Co., Ltd បាន​សហការគ្នា ជ្រើសរើស​ម៉ាក​មួយចំនួន មក​លក់​នៅ​កម្ពុជា​ក្នុងតម្លៃ​សមរម្យ ដែលមាន​ចាប់ពី​ប្រមាណ ២៥​ដល់​ជាង​១០០​ដុល្លារ ហើយ​ជ្រើស​យក តារាចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា ដែលជា​តារា​ស្រី ដំបូង​គេ របស់​កម្ពុជា ដែល​ក្លាយជា Brand សម្រាប់​ក្រុមហ៊ុន​ជប៉ុន ដែល​បាន​មើលឃើញ ពី​ការរីកលូតលាស់ នូវ​វិស័យ​ម៉ូដ​សម្លៀកបំពាក់​នៅ​ប្រទេស​កម្ពុជា​។
​ក្រុមហ៊ុន​មួយ​នេះ និង​ចាប់ដំណើរការ សំលៀកបំពាក់​ដ៏​ថ្មី​សន្លាង​មួយ នៅពេល​ហាង​ដ៏​ធំ​នឹង​លេចឡើង​នៅ ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល នា​ថ្ងៃទី​៣០ មិថុនា នេះ​បើតាម​ការប្រកាស​ជា​ផ្លូវ​ការដែល​ធ្វើឡើង នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ កាលពី​យប់​ថ្ងៃទី ២២ ឧសភា ២០១៤​។ 
​លោក Ly Souden ប្រធាន​ក្រុម​ហ៊​ន Sovereign Retail Group បាន​និយាយថា ក្រុមហ៊ុន​នឹង​នាំមុខ​ការផ្គត់ផ្គង់​ខោអាវ​ម៉ាក​ល្បី​នៅ​កម្ពុជា ដែលជា​ដៃគូ​របស់ World Co., Ltd ហើយ​វត្តមាន​ហាង​ថ្មី​នឹង​នាំមក​នូវ​សំលៀកបំពាក់​ជាទី​ពេញចិត្ត ដល់​យុវវ័យ​ខ្មែរ​។ World ផ្គត់ផ្គង់​ខោអាវ​ម៉ាក​ប្រណិតៗ​ជាង​១០០​ម៉ាក សម្រាប់ Flaxus Tokyo នឹង​ជ្រើសរើស​ម៉ាក​មួយចំនួន មក​លក់​នៅ​កម្ពុជា​ក្នុងតម្លៃ​សមរម្យ​។
​លោក Ly Souden បន្ថែម​អ្វី​ដែលជា​ក្ដី​រំពឹង​របស់​ទីផ្សារ​លោក​៖ “​យុវវ័យ​សព្វថ្ងៃ​កំពុង​ពេញនិយម​ខ្លាំង​លើ​ម៉ូត​ខោអាវ របស់​កូរ៉េ របស់​ជប៉ុន​ជាខ្លាំង​។ តាមរយៈ​ម៉ូដ​បែប​អាស៊ី​សម្រាប់​យុវវ័យ និង​តម្លៃ​សមរម្យ​យើង​ជឿជាក់ថា Flaxus Tokyo នឹង​ទទួល​ការគាំទ្រ​ជាមិនខាន​”​។​
​លោក Radachi តំណាង​ក្រុម World Co., Ltd ថា​ជា​ក្ដីរំភើប​សម្រាប់​យុវវ័យ​ដែល​ហាង Flaxus Tokyo នឹង​បង្កើត Brand ខោអាវ​ដ៏​ថ្មី​សន្លាង​មួយ ដើម្បី​បម្រើ​ជូន​កម្ពុជា ដោយ​នឹង​ប្រើ​ឈ្មោះ​តារាចម្រៀង​សម្បូរ​ការគាំទ្រ ឱក សុគន្ធ​កញ្ញា (ASK) តែម្ដង​។​
​សម្រាប់​ថ្ងៃ​សម្ពោធ​ហាង Flaxus Tokyo ហាង​ខោអាវ​កាលី​ប​បែប​ជប៉ុន​ដំបូងបង្អស់​នៅ​កម្ពុជា សុគន្ធ​កញ្ញា នឹង​បង្ហាញ​វត្តមាន ជាមួយ​ឈុត​ខោអាវ ដែលមាន Brand (ASK) ដែលជា​អក្សរ​កាត់​នៃ​ឈ្មោះ​របស់​នាង​តែម្តង​។
​មិនមែន​មានតែ​ខោអាវ​ស៊ី​វិ​ល័យ​ដែល​ប្រើប្រាស់ Brand របស់ ឱក សុគន្ធ​កញ្ញា ទេ តែ​ហាង​ជាន់​ផ្ទាល់​ដី​នៅ​ផ្សារ​ទំនើប​គ្រោង​សម្ពោធ​ខែកក្កដា​មួយ​នេះ ក៏​នឹង​នាំ​ម៉ាក​សំលៀកបំពាក់ ជាច្រើន​ទៀត ដែល​កំពុង​ល្បី​និង​ពេញនិយម​នៅ ជប៉ុន ដូច OZOC និង TK ជាដើម​៕X​
ប្រភពពី CEN