ព្រះសង្ឃ នាំនារីទៅអង្គុយកំសាន្ត នៅព្រែកលៀប តើត្រូវទេ?

5/23/2014 0 Comments A+ a-


Monk_Tour_Girl_CEN_23_05_14-(1)ភ្នំពេញ: ទី ​កំសាន្ត​ព្រែកលៀប គឺជា​ទីកន្លែង​បន្ធូរ​អារម្មណ៍ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ទៅ​លំហែកាយ ជាពិសេស​គឺ​ពួក​យុវវ័យ ក៏​ចូលចិត្ត​ទៅ​ទី​នោះដែរ ប៉ុន្តែ​គេ​សង្កេតឃើញ មាន​ព្រះសង្ឃ​ពេញនិយម ទៅកាន់​ទីនោះ​ដែរ​។ ដោយ​ស្ថិតក្នុង​ខ្ចូ​ស ព្រះសង្ឃ​ចំនួន​បី​អង្គ លោក​គង់​លើ​អង្រឹង និង​រួមមាន​នារី​ពីរ​នាក់ ស្លៀកពាក់​អាវ​ស សំពត់​ខៀវ អង្គុយ​ក្បែរ​ទៀត​។​
​តាមរយៈ​រូបភាព​ចំនួន​ពីរ​សន្លឹក ក៏​មានមតិ​រិះគន់​ជាច្រើន ដោយ​អ្នកខ្លះ បាន​និយាយថា​៖ ព្រះសង្ឃ​គឺជា​បុគ្គល ដែល​ប្រជាពលរដ្ឋ​គោរព ព្រះសង្ឃ​ជា​បុគ្គល​មួយរូប ដែល​បាន​បួស​រៀន​នូវ ព្រះធម៌​វិន័យ​ជាច្រើន ដើម្បី​យកមក​ទូន្មាន ដល់​ជន​ទាំងឡាយ ឲ្យ​ត្រង់ត្រាប់​ស្តាប់​នូវ​ពុទ្ធឱវាទ និង​វារចាក ក្នុង​អំពើ​ទុច្ចរិត​ផ្សេងៗ​។​
​លោកពូ​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា​៖ ព្រះ​ធ្វើបែបនេះ គឺ​ខុស​តែម្តង ទោះបីជា​លោក​ទៅ​គង់ បែប​ធម្មតា​ក៏ដោយ ព្រោះ​ទីនោះ​ជាទី​កំសាន្ត របស់​យុវវ័យ ចុះបើ​នៅ​ខ្ចូ​ស​ក្បែរ​នោះ មាន​គូរ​ស្នេហ៍ ដែល​ទៅលេង​ដែរនោះ តើ​ទៅជា​យ៉ាង​? បើ​ព្រះសង្ឃ ហេវ​ហត់ អស់កំលាំង ចង់​សំរាក គឺ​ព្រះសង្ឃ​មាន​កន្លែង​របស់លោក ដូចជា​សាលាឆាន់ សាលាឆទាន មិនមែន​ទៅ​កន្លែង​បែបនេះ​ទេ​។
Facebook របស់​ឈ្មោះ Vireakboth Khmer បាន​មានមតិ​ថា តាម​ការមើល​ទៅលើ​រូបនេះ គឺ​ហាក់បីដូចជា គ្មានអ្វី​គួរ​ឲ្យ​ខុស​ទៅនឹង​វិន័យ​អី​នោះទេ ព្រោះ​លោក​មិនបាន​ទៅ​បះ​កាយ ស្ត្រី​ឯណា ឬ គ្រាន់តែ​លោក​គង់​អញ្ចឹង​ខុស​ដែរ​? បរិស័ទ​ខ្មែរ​មួយចំនួន និយាយ​ខុស​វិន័យ​នេះ ខុស​វិន័យ​នោះ តែ​ធាតុពិត​មិនដែល ទាំង​បាន​បើក​គម្ពីរ បើក​បិដក​មើល​សោះ ក៏​សឹង​តែមាន​ដែរ ដូច្នេះហើយ​ទើប​ចេះតែ ចាំ​ចាប់​កុំ​ហុ​ស​ព្រះសង្ឃ​យ៉ាងនេះ​..​សូម​រៀន​មើល​ខ្លួនឯង​ជាមុនសិន មុននឹង​ចាប់កំហុស​អ្នកដទៃ​។ អាត្មា​និយាយ​នេះ មិនមែន​កាន់ជើង​សង្ឃ ដែល​ប្រព្រឹត្ត​ខុស​នោះទេ តែ​សូម​ពិចារណា​ផង មុន​នឹងធ្វើ​អ្វីមួយ ព្រោះ​វា​ប៉ះពាល់​ដល់​សង្ឃ និង​សាសនា​ទាំងមូល​។​
​លោក​បាន​បន្តថា​៖ ឬក៏​គិតថា ឲ្យ​តែ​ឃើញ​សង្ឃ និមន្ត​ទៅ​ទីសាធារណៈ សុទ្ធតែ​ខុស​វិន័យ ឬក៏​ចង់ ឲ្យ​លោក​នៅតែ​នឹង​កុដិ នឹង​វត្ត​មិន​ឲ្យ​ចេញ​ក្រៅ​ទេ​។ ចាត់ទុក​អាត្មា​ជា​អ្វី​ក៏​ចាត់ ទុក​ទៅ សំខាន់​នោះ​គឺ​ត្រូវ​ដឹងខ្លួន​ឯង​ថា តើ​យើង​បានធ្វើ​អ្វីខ្លះ ហើយ​ដើម្បី​សាសនា ឬ​គ្រាន់តែ​ចាំ​តិះដៀល​សង្ឃ ហៅថា​ជួយ​សាសនា​។ ព្រះពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ឲ្យ​ដើរ តាមផ្លូវ​មជ្ឈិម​បដិបទា គឺ​ផ្លូវកណ្តាល មិន​តឹង​ពេក មិន​ធូរ​ពេក​….​រឿង​អ្វី​ក៏ដោយ សុទ្ធ​តែមាន​ហេតុ និង​ផលរប​ស់វា ដូច្នោះ​បើ យើង​មិនដឹង​ហេតុ​ច្បាស់​ទេ សូមមេត្តា​កុំ​ចេះតែ​ទាញ​រក​ផល​ស្មានៗ​នោះ​។​
​ចំណែក ក្នុង Facebook របស់​ឈ្មោះ Noun Sreymom វិញ បានសរសេរថា​៖ នេះ​ជា​សិទ្ធ​លោក​ទេ វា​គ្មានអ្វី​ខុស​ទេ កុំអោយ​តែ​នៅ​កន្លែង​ស្ងាត់ នៅតែ​ពីរ​អ្នក​អង្គា​នេះ ជា​កន្លែង​សាធារណៈ គ្មាន​បុគ្គល​ណា​ហាម​គេ មិនអោយ​មក​ទេ កុំអោយ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់ វិន័យ​របស់​សង្ឃ​។​
​នេះ​ដោយសារតែ​សម័យ​បច្ចេកវិទ្យា​ទំនើប ទើប​អាចធ្វើ​ឲ្យ​ដឹង​នូវ​ចំណុច​ខ្លះ ដែល​ព្រះសង្ឃ​បានធ្វើ​នៅ​កន្លែង ដែល​មិន​សមរម្យ​មួយចំនួន​ ហើយដោយសារតែ​បច្ចេកវិទ្យា​នេះហើយ បានធ្វើ​ឲ្យ​ព្រះសង្ឃ​មួយចំនួន​តូច ប្រព្រឹត្ត​ប្រាសចាក​ពី​ធម៌​វិន័យ ដូចជា ករណី​ព្រះសង្ឃ នៅ​វត្ត​ស្រះចក​ជាដើម​។​
​ការធ្វើ​បែបនេះ របស់ព្រះសង្ឃមួយចំនួន​តូច​នោះ បានធ្វើ​ឲ្យ​កិ​ត្ត​នាម របស់​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ធ្លាក់ចុះ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ខ្លះ​បាត់បង់​ជំនឿ លើ​ព្រះសង្ឃ និង​សាសនា​៕V​​/s
ព្រះសង្ឃ នាំនារីទៅអង្គុយកំសាន្ត នៅព្រែកលៀប តើត្រូវទេ?
ប្រភពពី CEN