សិស្សវិទ្យាល័យប្រុសស្រីមួយចំនួនកំពុងនិយមសេពគ្រឿង ស្រវឹងនិងល្បែងស៊ីសង ( មានវីដេអូ )

5/23/2014 0 Comments A+ a-


New_Studen_Drink_CEN_23_05_14ភ្នំពេញ: បច្ចុប្បន្ន ​គេ​ឃើញ​មាន​សិស្សសាលា​វិទ្យាល័យ​ប្រុស​ស្រី​មួយចំនួន​តែង​ជួបជុំ​បបួលគ្នា​ ផឹក​គ្រឿង​ស្រវឹង​និង​ប្រព្រឹត្ត​ល្បែងស៊ីសង ខណៈ​ពួកគេ​កំពុងស្ថិត​នៅក្នុង​វ័យ​សិក្សា​។​ពេលខ្លះ​ពួកគេ​ថែមទាំង​ ចូលទៅក្នុង​កន្លែង​ស៊ីផឹក​ទាំង​ឯកសណ្ឋាន​សិស្ស​ថែម​ទៀតផង​។​
​លោក​យង់​គឹមអេង​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​ សន្ដិភាព​បាន​ប្រាប់​CEN​ថា​លោក​ធ្លាប់​សង្កេតឃើញ​មាន​សិស្សសាលា​មួយចំនួន​ ប្រសិនបើ​គេ​ត្រូវ​ចូលរៀន​ម៉ោង​មួយ​រសៀល​គឺ​ពួកគេ​មក​តាំងពី​ម៉ោង​១២​ ថ្ងៃត្រង់​ដើម្បី​ទៅ​ផឹក​មួយ​ម៉ោង​សិន​ទើប​ចូលរៀន ។​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​តំរូវអោយមាន​វិធានការ​ដើម្បី​ទប់ស្កាត់​។ លោក​បន្ដថា វិធាន​ការដែល​សមស្រប​ក្នុងការ​ទប់ស្កាត់​នោះ ទី​១.​គឺ​ត្រូវមាន​គោលនយោបាយ​គ្រប់គ្រង​គ្រឿង​ស្រវឹង​ពីព្រោះ​នៅក្នុង​ ប្រទេស​យើង​អត់​ទាន់​មាន​គោលនយោបាយ​ដើម្បី​គ្រប់គ្រង​គ្រឿង​ស្រវឹង​ដែល​ ធ្វើអោយ​ការប្រើប្រាស់​កាន់តែ​មាន​ភា​ព​គគ្រឹកគគ្រេង​។​នៅក្នុង​ប្រទេស​ ជាច្រើន​នៅលើ​ពិភពលោក​គេ​បានរៀបចំ​គោលនយោបាយ​នេះ​ដោយ​គេ​ធ្វើការ​កំណត់​អាយុ ​នៃ​ការប្រើប្រាស់​និង​មាន​វិធានការ​ភ្លាម​ចំពោះ​កន្លែង​ចែកចាយ​ណា​ដែល​លក់​ អោយ​ក្មេង​ក្រោម​អាយុ​នៃ​ច្បាប់​កំណត់​។​ទី​២​ត្រូវ​កំរិត​ភាព​រកបាន​នៃ​ គ្រឿង​ស្រវឹង​គឺ​ធ្វើយ៉ាងណា​អោយ​អាជ្ញាប័ណ្ណ​សំរាប់​លក់​គ្រឿង​ស្រវឹង​ ប្រសិនបើ​នរណាម្នាក់​អត់​មាន​អាជ្ញាប័ណ្ណ​ទេ​គឺ​មិនអាច​លក់​គ្រឿង​ស្រវឹង​ បានទេ​ព្រោះ​គ្រឿង​ស្រវឹង​មិនមែនជា​ទំនិញ​ធម្មតា​ឬ​ទំនិញ​តំរូវ​ជា​មូលដ្ឋាន ​របស់​មនុស្ស​ទេ​។​ទី​៣.​ត្រូវ​តម្លើង​ពន្ធ​អោយ​ថ្លៃ​ចំពោះ​គ្រឿង​ស្រវឹង​ ព្រោះ​កាលណា​ពន្ធ​ថ្លៃ​នោះ​តំលៃ​លើ​ទីផ្សារ​ក៏​ថ្លៃ​ដែរ​អញ្ចឹង​ម្នាក់ៗ​ឃើញ ​វា​ថ្លៃ​មិនសូវ​ចង់​ទិញ​ទេ​ដូចនេះ​វា​អាចធ្វើ​មានការ​អាក់ខាន​ក្នុង​ការទិញ ​ផងដែរ​។​វិធានការ​ចុងក្រោយ​នោះ​គឺ​កាត់បន្ថយ​ការផ្សាយពាណិជ្ជកម្ម​នៃ​គ្រឿង ​ស្រ​វឺ​ង និង​ទាមទារ​អោយមាន​ការចូលរួម​ពី​មាតាបិតា សាលា ផងដែរ​។​
​ ​លោក ជាង សុ​ផា ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ក៏បាន​ប្រាប់​CEN​ដែរ​ថា ចំពោះ​បញ្ហា​ប្រឈម​នេះ​គឺ​ចាំបាច់​ត្រូវតែមាន​តួអង្គ​សំខាន់​៤​ក្នុងការ​ ចូលរួម​កាត់​បន្ថយ​និង​ទប់ស្កាត់ ដែល​ក្នុងនោះ​មានដូចជា ឪពុកម្ដាយ​, សាមី​ខ្លូន​ផ្ទាល់​, ក្រុមហ៊ុន​រឺ​អ្នក​ចែកចាយ​គ្រឿង​ស្រវឹង និង​រាជរដ្ឋាភិបាល​។​លោក​បន្តថា ចំពោះ​ក្រុមហ៊ុន​រឺ​អ្នក​ចែកចាយ​គ្រឿង​ស្រវឹង ត្រូវមាន​ការបញ្ជាក់​ព​ត៌មាន​ពី​អាយុ​នៃ​ការ ប្រើប្រាស់​លើ​សំបក​កំប៉ុង​អោយបាន​ច្បាស់លាស់ រីឯ​រដ្ឋាភិបាល​ត្រូវដាក់​ពន្ធ​អោយ​កាន់តែខ្លាំង ព្រោះថា​ប្រសិនបើ​ស្រា​បៀរ​មានការ​ឡើងថ្លៃ​អញ្ចឹង​ក្មេងៗ​សិស្សសាលា​គ្មាន​ លទ្ធភាព​ទិញ​នោះ​បញ្ហា​នេះ​វា​អាច​កាត់បន្ថយ​បាន​ខ្លះ​ដែរ​។​
​លោកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ CEN​ថា លោកគ្រូ​សង្កេតឃើញ​សិស្សសាលា​មួយចំនួន​បច្ចុប្បន្ន ខ្លះ​មានការ​ជ្រួលជ្រើម​ចូលទៅ​សេព​គ្រឿង​ស្រវឹង​នៅ​កន្លែង​មួយចំនួន​ដូចជា​ ក្លឹប​កម្សាន្ដ​,​រង្គសាល​,​ខារ៉ាអូខេ​។​រីឯ​ខ្លះទៀត​ប្រព្រឹត្ត​ល្បែងស៊ីសង ​ទាំង​ពួក​កំពុងស្ថិត​នៅក្នុង​វ័យ​សិក្សា​ដែល​ទង្វើ​នេះ​ធ្វើអោយប៉ះពាល់​ យ៉ាងធ្ងន់ធ្ងរ​ដល់​សីលធម៌​សង្គម​និង​វប្បធម៌​ខ្មែរ​យើង​។​
​លោកគ្រូ​បាន​បន្តថា​ពីមុន​បើ​គេ​និយាយ​ពី​ការ​ទៅ​កម្សាន្ដ​នៅ​ក្លឹប​គឺ​ យើង​ប្រាកដជា​ដឹង​ហើយ​ថា​ទៅ​ពេល​ល្ងាច​រឺ​ពេលយប់​តែ​បច្ចុប្បន្ន​វា​មិន​ដូច ​មុន​ទេ​គឺមាន​ក្លឹប​កម្សាន្ដ​បើក​សំរាប់​ពេល​ថ្ងៃ​ដែល​វា​ពិតជា​បង្កលក្ខណៈ ​ងាយស្រួល​មែនទែន​ដល់​ពួកគេ​ដែល​ចេញពីផ្ទះ​នៅ​ពេលយប់​មិនបាន ។ លោកគ្រូ​បន្ដថា បើ​អោយតែ​លោកគ្រូ​អប់រំ​ប្រដៅ​ទប់ស្កាត់​តែម្នាក់ឯង​វា​មិន​គ្រប់គ្រាន់​ទេ​ គឺ​ត្រូវមាន​ការចូល​រួមសហកា​រ​គ្នា​រវាង មាតាបិតា​អាជ្ញាធរ​និង​ម្ចាស់​ក្លឹប​កម្សាន្ដ​,​រង្គសាល​,​ខារ៉ាអូខេ​,​ ទាំងនោះ​ផងដែរ​ដើម្បី​ចូលរួម​ទប់ស្កាត់​និង​មិនត្រូវ​បណ្ដែត​បណ្ដោយអោយ​ ពួកគេ​បន្ត​ប្រព្រឹត្ត​ទង្វើ​បែបនេះ​ទៀត​ទេ​។​
​អ្នក​មីង​ដែលជា​អ្នកលក់​គ្រឿង​ម្ជូរ​នៅក្បែរ​រង្វង់​មូល​សម្ដេច​សង្ឃ​ ជួន​ណាត​បាន​បង្ហើប​ប្រាប់​CEN អោយដឹង​ដែរ​ថា អ្នក​មីង​ធ្លាប់​បានឃើញ​មាន​សិស្សសាលា​ប្រុស​ស្រី​មួយចំនួន​បាននាំគ្នា​មក​ ដូរ​សំលៀកបំពាក់​នៅ​បង្គន់​អនាម័យ​សាធារណៈ​ដែល​នៅក្បែរ​រង្វង់​មូល​សម្ដេច​ សង្ឃ​ជួន​ណាត​ដោយ​ពួកគេ​ដើរចូល​ជា​ឯកសណ្ឋាន​សិស្សសាលា​ហើយ​បែរ​ដើរចេញ​មកវិញ ​ជា​សំលៀកបំពាក់​ធម្មតា​ទៅវិញ​។​
​គួរបញ្ជាក់​ផងដែរ​ថា ​ក្នុងពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​មួយ​ស្តីពី​ ការគ្រប់គ្រង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​ដែល​ក្នុង​អនុក្រឹត្យ​ មាន​គោលបំណង​ពង្រឹង​ការគ្រប់គ្រង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​ដែល​ បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ នៅក្នុង​ព្រះរាជា​ណ​ចក្រ​កម្ពុជា​។​ហើយ​អនុក្រឹត្យ​នោះ​ក៏មាន​គោលដៅ​សំខាន់ៗ ​មួយចំនួន​ដូចជា​៖
.​ពង្រឹង​ការគ្រប់គ្រង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​ឲ្យ​ទទួលបាន ​នូ​ប្រសិទ្ធភាព និង​ធានាបាន​នូវ​គុណភាព​សេវាកម្ម​ទេសចរណ៍​។​ចូលរួម​ប់​ស្កាត់​ផលប៉ះពាល់​ អវិជ្ជមាន​ក្នុង​វិស័យ​ទេសចរណ៍​រក្សាបាន​នូវ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ព្រម ​ទាំ​ធានា​ដល់​ការថែរក្សា​វប្បធម៌ ប្រពៃណី​និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​។​
.​អនីតិជន​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលទៅ​កាន់​ទី​បរិវេណ​មណ្ឌល​កម្សាន្ត​ ទេស​រណ៍​មនុស្សពេញវ័យ​ដូចជា​ឌី​ស្កូ​តែ​ក និង​រង្គសាល​ឡើយ​។​អនីតិជន​អាច​ចូលទៅ​កម្សាន្ត​ក្នុង​បរិវេណ​មណ្ឌល​កម្សាន្ត ​ទេសចរណ៍​មនុស្សពេញវ័យ​ដូចជា ខារ៉ាអូខេ និង​បៀ​ហ្គា​ឌិន​បាន ក្នុងករណី​ឪពុក​.​ម្តាយ​ឬក៏​អាណាព្យាបាល​ទៅជា​មួយ​ដោយមាន​ការធានា​អះអាង​ ច្បាស់លាស់​។​
.​អ្នកគ្រប់គ្រង​និង​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍​មណ្ឌល​កម្សាន្ត​ទេសចរណ៍ ​មនុស្ស ពេញវ័យ​ត្រូវធ្វើ​បញ្ជរ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​អត្ត​សញ្ញា​បណ្ណ​អតិថិជន​ វ័យក្មេង​ទាំងអស់​ដើម្បី​ធានា​ឲ្យ​បានការ​ប្រតិបត្តិ​តាម​កាតព្វកិច្ច​ របស់ខ្លួន​៕M/s
ប្រភពពី CEN