សម្លាប់ភរិយា ទើបរៀប ការបាន៤ថ្ងៃ ដើម្បីប្រមូល ប្រាក់ធានារ៉ាប់រង ១លានដុល្លារ
រដ្ឋផ្លរីដា : បុរសម្នាក់ត្រូវបានចាប់ខ្លួនដោយរងការ
ចោទប្រកាន់ពីបទ សម្លាប់ភរិយាដែលទើបនឹងរៀបការ ថ្មីថ្មោង ដើម្បីប្រមូលប្រាក់ធានា រ៉ាប់រងពីក្រុមហ៊ុនមួយចំនួនមួយលានដុល្លារសហរដ្ឋអាមេរិក។
ប្រភព ព័ត៌មានបានឲ្យដឹង ថាជនសង្ស័យឈ្មោះ Michel Escoto ទើបនឹងរៀប
ការជាមួយនាង Wendy Trapaga អាយុ២១ឆ្នាំ បានរយៈពេល ត្រឹមតែ
៤ថ្ងៃប៉ុណ្ណោះមុនពេលវាយប្រហារនាងដោយពីដំបូងគេបានព្យាយាមដាក់ថ្នាំពុល
ក្នុងភេសជ្ជៈឲ្យនាងផឹក នៅរាត្រីផ្សំដំណេកប៉ុន្តែនាង Trapaga
មិនបានផឹកវាទេទើបផែនការរបស់ Escoto មិនបានសម្រេច នៅឡើយ។
ក្រោយមក Escoto
ប៉ុនប៉ងសម្លាប់ប្រពន្ធជាច្រើនលើក រហូតដល់ថ្ងៃទី៥ ក្រោយពេលរៀបការគេក៏បាន
វាយនាង ជាប្រពន្ធនឹង ឆ្នាំងអ៊ុតរហូតដល់ស្លាប់។ បន្ទាប់ពីរកឃើញពិរុទ្ធភាព
តុលាការក្នុងរដ្ឋ ផ្លរីដា បានកាត់ទោស Escoto ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
