ស្រ​វឹង​ស្រា​សុំ​ប្រពន្ធ​ទៅ​ដក ​ព្រលឹត​២នាក់​កូន​តូច​ក្នុង​ស្រះ​ ក្រោយ​ផ្ទះ​លង់​ទឹក​ស្លាប់​

4/28/2014 0 Comments A+ a-


water dieខេត្ត ​បាត់​ដំបង​ ​៖ បុរស​ម្នាក់​ផឹក​ស្រា​ស្រ​វឹង​ធ្លាក់​ភ្នែក​ ​ហើយ​បាន​សុំ​ប្រពន្ធ​ទៅ​ដក​ព្រលឹត​ជាមួយ​ ​កូន​ប្រុស​តូច​នៅ​ក្រោយ​ផ្ទះ​ប្រហែល​៣០០ម៉ែត្រ​ក៏​លង់​ស្លាប់​តែ​ម្តង​ ​កាល​ពី​វេលា​ម៉ោង​៦ល្ងាច​ ​ថ្ងៃ​ទី​២៦ ខែ​មេ​សា​ ​ឆ្នាំ​២០១៤ នៅ​ក្នុង​ភូមិ​ឈើទាល​ ​ឃុំ​សិរី​មាន​ជ័យ​ ​ស្រុក​សំពៅ​លូន​ ​ខេត្ត​បាត់​ដំប​ង​។​
តាម​ស្ត្រី​ឈ្មោះ​ ​ឈិ​ន​ ​ប៉ាវ​ ​អាយុ​៤៧ឆ្នាំ​ ​ជា​ប្រពន្ធ​ចុង​ជន​រង​គ្រោះ​ ​បាន​អោ​យ​ដឹង​ថា​ ​ប្តី​របស់​គាត់​មាន​ឈ្មោះ ​ ​យួន​ ​យ៉េ​ន​ ​អាយុ​៤៥ឆ្នាំ​ ​មាន​កូន​៦នាក់​ ​ស្រី​២នាក់​(កូន​ជាមួយ​ប្រពន្ធ​ដើម​) ។ អ្នក​ស្រី​បន្ត​ថា​ ​មុន​ពេល​កើត​ហេតុ​ ​ប្តី​របស់​បាន​ផឹក​ស្រា​ស្រ​វឹង​ដាប​តាំង​ពី​វេលា​ម៉ោង​១០ព្រឹក​រហូត​ដល់​ ម៉ោង​៣រសៀល​ ​ពេល​ចប់​ពី​ផឹក​ស៊ី​គាត់​បាន​សុំ​គាត់​(ប្រពន្ធ​)ទៅ​ដក​ព្រលឹត​ជាមួយ​កូន​ ប្រុស​ឈ្មោះ​ ​ប៉ិល​ ​អាយុ​៥ឆ្នាំ​ ​នៅ​ក្រោយ​ផ្ទះ​ប្រហែល​៣០០ម៉ែត្រ​ ​។ អ្នក​ស្រី​បន្ត​ថា​ ​នៅ​ម៉ោង​ប្រហែល​៥ល្ងាច​ ​កូន​ប្រុស​ឈ្មោះ​ ​ប៉ិល​ ​បាន​មក​ប្រាប់​ថា​ ​ពុក​ពេល​ចុះ​ក្នុង​ស្រះ​ទឹក​ ​គាត់​និយាយ​និង​ច្រៀង​លេង​ ​មួយ​សន្ទុះ​ក្រោយ​មក​គាត់​លិច​បាត់​ ​មិន​ព្រម​ងើប​ទេ​ ​។ ក្រោយ​ពី​កូន​ប្រុស​ប្រាប់​ដូច្នេះ​ ​ ​មាន​ការ​សង្ស័យ​ទើប​នាំ​គ្នា​ទៅ​រាវ​រក​មើល​ ​ក៏​ប្រទះ​ ​សាកសព​ប្តី​តែ​ម្ត​ង​ ​រួច​ក៏​រាយ​ការណ៍​ជូន​សមត្ថ​កិច្ច​មក​ពិ​និត្យ​ ​។
សមត្ថ​កិច្ច​នគរបាល​បាន​បញ្ជាក់​ថា​ ​ជន​រង​គ្រោះ​ពិត​ជា​ស្រ​វឹង​ស្រា​លង់​ទឹក​ស្លាប់​ប្រាកដ​មែន​ ​។ ហើយ​បាន​ក៏​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ៕​
- ប្រភពពីនគរវត្ត