តូចចិត្តប្រពន្ធ រត់ចោល ចងកសម្លាប់ខ្លួន
កណ្តាលៈ បុរសវ័យចំណាស់ម្នាក់ បានធ្វើអត្ តឃាតដោយចងកសម្លាប់ខ្លួន នៅលើដើ មអំពិល ក្បែរផ្ទះក្មួយបង្កើតរបស់ ខ្លួន ក្រុម គ្រួសារបានអះអាងថា ប្រពន្ធរបស់គាត់បានចាកចេញចោលគា ត់ ទៅរស់នៅឯខេត្តរតនគីរី។ ហេតុការនេះកើតឡើង កាលពីវេលាម៉ោ ង២០និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នា ំ២០១៤ ស្ថិតនៅក្នុងភូមិព្រែកហូ រ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគេបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខាត់ កៃ
ភេទប្រុស អាយុជាង៦០ឆ្នាំ ស្នាក់នៅភូមិព្រែកហូរ ខាងលិច សង្កាត់ព្រែកហូរ
ក្រុងតាខ្មៅ មកស្នាក់នៅជាមួយកូន មានស្រុកកំណើតនៅភូមិចេក ឃុំត្នោតស្រុកបាទី
ខេត្តតាកែវ។
នគរបាលបានបន្តទៀត មុនពេលកើតជនរងគ្រោះបាន មកលេងផ្ទះ ក្មួយបង្កើតនៅកន្លែងកើតហេតុ ពេលនោះ ក្មួយបានរៀបចំបាយទឹកឲ្យហូ ប ប៉ុន្តែជនរងគ្រោះរងហាក់បីដូចជា មានកង្វល់អ្វីមួយ ពេលរៀបចំ បាយទឹករួច ហើយមករកឪពុកមា ស្រាប់ឃើញ ជនរងគ្រោះចងកសម្លាប់ខ្លួនស្លាប់ បាត់ទៅហើយ រួចក៏រាយការប្រាប់ នគរបាលមូលដ្ឋា នឲ្យចុះពិនិត្យសាកសព ក្រុមគ្រួសារបានអះអាង ប្រាប់នគរបាលថា ជនរងគ្រោះទើបមកពី ស្រុកកំណើតមកស្ នាក់នៅជាមួយ និងកូនបាន ៤ទៅ៥ថ្ងៃប៉ុណ្ណោះ រីឯប្រពន្ធរបស់គាត់បានចាកចោល គា ត់ ទៅរស់នៅខេត្តរតនគីរី ដូច្នេះ ប្រហែលជាគាត់តូចចិត្តឬក៏នឹកដល់ ប្រពន្ធគាត់ រហូតខូចចិត្តចងកសម្លាប់ខ្លួន បែ បនេះតែម្តងទៅ៕
