សមត្ថកិច្ច បំបែកក្រុមពលរដ្ឋ អតីតបឹងកក់ មិនឲ្យប្រមូលផ្តុំគ្នា នៅមុខសាលារាជធានីភ្នំពេញ
តាមការគ្រោងទុក ប្រជាពលរដ្ឋសហគមន៍ អតីតបឹងកក់ ដែលចាកចេញ និងបណ្តាញសន្តិភាពសហគមន៍ដីធ្លី ប្រមាណ ៦០០ នាក់ គ្រោងនឹងជួបជុំគ្នា មុខសាលារាជធានីភ្នំពេញ ដើម្បីធ្វើយុទ្ធនាការ ទាមទារសំណងបន្ថែម និងបោះតង់ដេក ទាំងយប់ទាំងថ្ងៃ រហូតទទួលបានដំណោះស្រាយ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការនេះ ដើម្បីបំពេញបន្ថែម និងលើក កម្ពស់ កម្រិតជីវភាពរស់នៅ របស់គ្រួសារជនរងគ្រោះទាំងអស់គ្នា ដែលខ្វះខាតកន្លង មក ដោយសារការផ្តល់ដីសម្បទានឲ្យក្រុមហ៊ុន ស៊ូកាគូអីន៕V/s