តាអាយុ៨០ឆ្នាំម្នាក់ដេកស្លាប់ ក្នុងភ្នក់ភ្លើងខាងក្រោយផ្ទះសង្ស័យខ្យល់គ
ខេត្តពោធិ៍សាត់ ៖
លោកតាអាយុ៨០ឆ្នាំម្នាក់បានស្លាប់ក្នុងភ្នក់ភ្លើង
ខណៈគាត់ប្រមូលសំរាមដុតនៅក្រោយផ្ទះកាលពីវេលាម៉ោង១១និង៤០នាទី
ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤
នៅខាងក្រោយផ្ទះចម្ងាយប្រមាណ១៥ម៉ែត្រ ស្ថិតក្នុងភូមិអង្គ្រង
ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកតារងគ្រោះត្រូវបានលោកវង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ់បានប្រាប់តាមទូរស័ព្ទថា ឈ្មោះ អ៊ឹម សារឿន អាយុ៨០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
លោកអធិការបន្តថា ក្រោយពីកម្លាំងរបស់លោកចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា មានស្នាមប្រមូលសំរាមដុតត្រង់ចំណុចកើតហេតុ ហើយឃើញស្នាមភ្លើងឆេះជុំវិញខ្លួនគាត់និងមានស្នាមឆេះខ្លួនរោម ខ្លោចខ្មៅៗពេញខ្លួនដូច្នេះករណីនេះសមត្ថកិច្ចសន្និដ្ឋានថា អាចមកពីផ្សែងភ្លើងធ្វើឲ្យគាត់ងងឹតមុខដួល ។ ម្យ៉ាងទៀតថ្ងៃក្តៅខ្លាំងផងនិងគ្មានប្រពន្ធកូននៅផ្ទះទៀតទើប គ្រោះថ្នាក់បែបនេះ ។
ក្រោយពេលសមត្ថកិច្ចពិនិត្យសាកសពរួចបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
______________
ប្រភពពីនគរវត្ត