សេចក្តីត្រូវការរបស់ស្រ្តី ពេលឡើងប្រយុទ្ធក្នុងសមរភូមិលើគ្រែ
១. ចង់ឲ្យដៃគូបបោសអង្អែលមុនពេលរួមភេទ
ចំណុចមួយសំខាន់ បំផុតនៃសកម្មភាព រួមភេទ គឺការបបោសអង្អែល ។ ការបបោសអង្អែល មុនពេលរួមភេទ គឺជាប្រការចាំបាច់ ត្រូវធ្វើ ពីព្រោះវាជាការធ្វើឱ្យស្រ្ដី ជិតឈានដល់ ចំណុចកំពូល ។ ការធ្វើឱ្យស្រ្ដីមានអារម្មណ៍ ស្រើបស្រាវអាចជា ពាក្យសំដីផងដែរ ហេតុដូចច្នេះចូរសាកល្បង នូវវិធីសាស្រ្ដតាមតែ អ្នកអាច ធ្វើទៅបាន ដូចជា ការចាប់ផ្ដើមដោយការថើប ស្ទាបបោសអង្អែល រាងកាយ របស់នាងថ្នមៗ ជន្លេញរាងកាយរបស់នាង និងសាកល្បងនិយាយពី សកម្មភាព ស្រើបស្រាល ដែលនឹងកើតមានបន្ទាប់ ។
២. ចង់បានបរិយាកាសដ៏រ៉ូមែនទិក
ស្រ្ដីពេញចិត្ដមនុស្សប្រុស ដែលធ្វើឱ្យនាងរំជួលចិត្ដ។ ពាក្យសំដីផ្អែមល្ហែម និងកាយវិការ នៃភាពរំជួលចិត្ត មិនត្រឹមតែធ្វើឱ្យនាង មានអារម្មណ៍កក់ក្ដៅប៉ុណ្ណោះទេ ថែមទាំងភ្ញោចអារម្មណ៍ ផ្លូវភេទរបស់នាងទៀតផង។ ការអុជទៀន ការចាក់សំឡេង តន្រ្ដីរ៉ូមែនទិក ដែលនាងចូលចិត្ដ និងការរោយផ្កានៅលើគ្រែគេង ទាំងអស់នេះគឺជា សកម្មភាពដ៏សែន មនោរម្យសម្រាប់ស្រ្ដី ។
៣. មិនចង់ឲ្យដៃគូប្រញាប់ប្រញាល់ក្នុងការរួមភេទពេក
ស្រ្ដីភាគច្រើនមិនទទួលយក សេចក្ដីស្នេហ៍ក្នុងរយៈពេល ១នាទីនោះទេ ផ្ទុយទៅវិញនាងប្រាថ្នា ចង់ឱ្យដំណើរស្នេហានោះ ប្រព្រឹត្ដទៅសន្សឹមៗ និងរលូនទៅមុខ ។ ត្រូវយល់ដឹងពីស្ថានការ ប្រើពេលវេលាបបោសអង្អែល និងស្ទាបនាងហើយ សកម្មភាពទាំងអស់នេះ នឹងធ្វើឱ្យស្រ្ដី មានសេចក្ដីសុខ ។ លើសពីនេះទៅទៀត ចូរឱបនាង ខណៈពេលអ្នកសំឡឹងមើល កែវភ្នែករបស់នាង ។ និយាយឱ្យខ្លី បុរសត្រូវតម្រូវចិត្ដ កាយ និងព្រលឹងរបស់នាង ឱ្យស្លង់ក្នុងសេចក្ដីស្នេហា ។
៤. ចង់បានការជជែកគ្នាលើគ្រែគេង
ភាគច្រើនបុរសមានការស្ទាក់ស្ទើរ ក្នុងការនិយាយរឿងផ្ទាល់ខ្លួន នៅលើគ្រែគេងណាស់ ។ តួយ៉ាងដូចជានិយាយអំពីមុខតំណែង ឬអ្វីៗទាក់ទងទៅហ្នឹងដំណើរការ រវាងសេចក្ដីស្នេហាប្ដី ប្រពន្ធ ។ គន្លឹះឆ្ពោះទៅកាន់សម្ព័ន្ធភាព ផ្លូវកាយដ៏ប្រសើរមួយ គឺការប្រាស្រ័យទាក់ទង ។ វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការប្រាស្រ័យទាក់ទង អំពីបញ្ហាផ្លូវភេទ ដោយមិនមានការស្ទាក់ស្ទើរ ជាមួយដៃគូរបស់អ្នក ។ ការប្រព្រឹត្ដហួសហេតុ នៃសកម្មភាពរួមភេទ ចំពោះនាងគួរ ត្រូវចៀសវាង លើកលែងតែនាងធ្វើ នូវសកម្មភាពហួសហេតុនេះ ដោយខ្លួនឯង ។
៥. ចង់បានអារម្មណ៍ភ្ញាក់ផ្អើល
ស្រ្ដីចូលចិត្ដអារម្មណ៍ រំភើបណាស់ ដូចច្នេះ ហេតុអ្វីក៏មិនធ្វើឱ្យ នាងមានអារម្មណ៍ភ្ញាក់ផ្អើល នៅលើគ្រែទៅ! អារម្មណ៍ភ្ញាក់ផ្អើលនឹងធ្វើឱ្យ សម្ព័ន្ធភាពផ្លូវកាយ រឹតតែស្និទ្ធស្នាល ថែមទៀត ៕