ឈ្មួញ​កាប់បំផ្លាញព្រៃឈើ​រាប់ម៉ឺន​ហិកតា នៅក្នុងដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច​ ស្រុក​កោះ​ញែក

4/25/2014 0 Comments A+ a-


1546054_655107291194132_38029337_nខេត្តមណ្ឌលគិរី ​៖​ ឈ្មួញកំពុង​កាប់បំផ្លាញ ព្រៃឈើ​រាប់ម៉ឺន​ហិកតា នៅក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច​ ស្ថិតនៅស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដោយគ្មានការការទប់ស្កាត់បន្តិចសោះឡើយ។ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច​ ជាជំរំ​ជំរក​ ពពូកសត្វ​ជី​វះ​ចំរុះ ​រស់នៅ​បច្ចុប្បន្នកំពុង​ប្រឈម​ក្លាយជា ​វិនាសកម្ម​ព្រៃឈើ​ទៅហើយ​។
សកម្មភាព​កើតមាន​បទល្មើស​ទាំងនេះ​កំពុង​ ត្រូវបាន​ប្រជាពលរដ្ឋ​ព្រមទាំង​សហគមន៍​ការពារ​ព្រៃឈើ​ធ្វើកា​ដាក់បន្ទុក​ ទៅលើ​លោកនាយក​ដែន​ជំរក​ជា​អ្នកគ្រប់គ្រង និង​ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​ជា​អ្នក​បើកដៃ​ឱ្យ​ជនល្មើស​ចូល កាប់ អារ និង​ដឹកជញ្ជូន​ទៅ​លក់​ឱ្យ​មេ​ឈ្មួញ​ធំៗ​។​
ប្រភពព័ត៌មាន​ចេញពី​សហគមន៍​ការពារ​ព្រៃឈើ​ ជាច្រើន​បាននាំគ្នា​សំដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ​ចំពោះ​ការ​រលាយ​ហិនហោច​ព្រៃឈើ​ ដោយសារ​លោក​ឈិ​ត សុផល ជា​ប្រធាន​មន្ទី​បរិស្ថាន និងបក្សពួក ​ព្រមទាំងលោក​សំ​រ៉ង​ ឌី​វិចិត្រ នាយក​ដែន​ជំរក​សត្វ​ព្រៃ ភ្នំ​ព្រេច​ មានការ​ធូរ​លុង​ ឃុបឃិត​ បណ្តែតបណ្តោយ ​ឱ្យ​ជនខិលខូច​ និង​មេ​ឈ្មួញ​ធំៗ ​ចូលមក​កាប់ អារ ឈើ​ប្រណីតនៅក្នុង​តំបន់​ស្នូល​ដែន​ជំរក​សត្វព្រៃ​ខាងលើ​រាប់ម៉ឺន​ម៉ែត្រគូប​ ដឹក​ចេញពី ឃុំ​ចុង​ផ្លាស់ ឃុំ​មេ​ម៉​ង់ និង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​ ដោយគ្មានការទប់ស្កាត់នោះទេ។
សហគមន៍​ការពារ​ព្រៃឈើ​បន្តថា ប្រភេទ​ឈើ​ប្រណីត ​ដែល​ក្រុម​ជនល្មើស បាន​ប្រព្រឹត្ត​នោះ ត្រូវបាន​មេ​ឈ្មួញ​ដឹកជញ្ជូន​ឆ្លង​ចូលទៅ​លក់​នៅក្នុង​ខេត្តក្រចេះ​តាម​ច្រក​ ភ្នំ​ព្រេច ក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល នឹង​ឃុំ​ក​ន្តួ​ត ស្រុក​ចិត្រ​បូរី ពី​ស្រុក​កោះ​ញែក​ ដឹក​ឆ្លងកាត់​តាម​ច្រក ឃុំ​រលួស ស្រុក​សំបូរ​ខេត្តក្រចេះ​រីឯ​ឈើ​ប្រណីត​មួយចំនួនទៀត​ត្រូវបាន​គេ​ដឹកជញ្ជូន​ ឆ្លងកាត់​យកទៅលក់​នៅ ព្រុំប្រទល់​ប្រទេស វៀតណាម​។​
ហើយអ្វី​ដែលជា​បញ្ហា​ប្រឈម​ឈាន ទៅរក​ការ​រលាយ​បាត់បង់​ព្រៃឈើ និងពពួក​សត្វព្រៃ​នាពេលខាងមុខ​នោះ ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ បាន​សំណូមពរ​ដល់​លោក ឈិ​ត សុផល ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត និង​លោក សំ​រ៉ង ឌី​វិចិត្រ នាយក​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច​មេត្តាជួយ​ស្រាវជ្រាវ​ពិ​និ​ត​មើល​ទំហំ​ និង​វិសាលភាព​នៃ​ការបាត់បង់​ព្រៃឈើ​នៅ​ដំបន់​ដែល​ខ្លួន​គ្រប់គ្រង​ផង​។
ប្រជា​សហគមន៍​ការពារ​ព្រៃឈើទាំនោះ ​នាំគ្នា​និយាយថា ល្មម​ដល់ពេល​លោក ឈិ​ត សុផល ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត និង លោក សំ​រ៉ង ឌី​វិចិត្រ នាយក​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច ដល់ពេល ដល់​ម៉ោង ជួយ​រិត​បណ្តឹង ​ប្រព​ន្ឋ័​នៃ​ការគ្រប់គ្រង​ដំបន់ ហាមឃាត់​នេះ​ឱ្យបាន​ល្អប្រសើរ​ គង់វង្ស​ផង​ បើ​ពុំ​ដូច្នេះ​ទេ វា​អាច​រលំរលាយ​ព្រៃឈើ​អស់ហើយ​។ដោយបព្ជាក់ថា ​បើ​អស់លោក ​អសមត្ថភាព​ក្នុងការ​គ្រប់គ្រង​ធនធាន ធម្មជាតិ​នេះ​ ​សូម​អស់លោក លាឈប់​ពី​តំណែង​ទទួលខុសត្រូវ​ នៅក្នុងតំបន់​ខាងលើនេះ​ទៅ​ ដើម្បីឱកាសឱ្យ​អ្នក​ក្រោយ​ ដែលគេ​មាន​សមត្ថភាព និងចំណេះដឹង​ច្រើនជាង​អស់លោក​ ចូលមកកាន់​តំណែង​នេះ​ជំនួសវិញទៅ៕
                    10272965
                    សកម្មភាពដឹកមេ​ឈ្មួញ​ដឹកជញ្ជូន​ឈើ(រូបថត៖ប្រជាសហគមន៏ការពារ ព្រៃឈើឈើ)
1546054_655107291194132_38029337_n1604577_655107304527464_1387774147_n1779760_655107301194131_1385209341_n
ប្រភពពី Free Press Magazine