ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា (មានវីដេអូ)

4/25/2014 0 Comments A+ a-


yong-khmeraយុវនារី ធី សុវណ្ណ​ថា ដែល​ជា​យុវជន​ពេញនិយម​លើ​គេហទំព័រ​ហ្វេ​សប៊ុក និង​អ្នកសារព័ត៌មាន​ទូរទស្សន៍​អប្សរា កញ្ញា​យ៉ុង ខេមរា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប៉ះទង្គិច​ពាក្យសម្តី​ជាមួយ គ្នា​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​ការប៉ះទង្គិច​នេះ កើតឡើង​នៅ​ពេល​ដែល​កញ្ញា​យ៉ុង ខេមរា បាន​ចុះ​ទៅ​យក​ព័ត៌មាន​ពី​សវនាការ​លើ​សកម្មជន លោក វ​ន់ ពៅ ដោយ​ធី សុវណ្ណ​ថា បានចាប់ផ្តើម​រិះគន់​ពី​វិជ្ជាជីវរៈ​សារព័ត៌មា​ន​របស់​កញ្ញា​យ៉ុង ខេមរា​។​
​កញ្ញា ធី សុវណ្ណ​ថា និង​ក្រុម​មនុស្ស​របស់​កញ្ញា បាន​លើកឡើង​ថា យ៉ុង ខេមរា ដើរតួនាទី​ជា​អ្នកសារព័ត៌មាន តែ​រាយការណ៍​មិន​ពិត និង​ប្រភព​តែ​ម្ខាង​។ ជា​ការឆ្លើយតប កញ្ញា យ៉ុង ខេមរា និយាយ​ថា​កញ្ញា​រាយការណ៍​អ្វី​ដែល​ខ្លួន​បានឃើញ និង​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​កញ្ញា​។​អ្នក​ទាំង​ពីរ បាន​ប៉ះទង្គិច​ជា​ពាក្យសម្តី​តែប៉ុណ្ណោះ​។​